ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ធនធានទឹកបំភ្លឺ​តប​ជុំវិញ​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីកដី​រែង​យក​រ៉ែ​ត្បូង​នៅ​សង្កាត់​ប​យ៉ា​ខា

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន លោក​ងួ​ន យ​ន ប្រតិកម្ម ហើយ​ធ្វើការ​បកស្រាយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ​២០១៥ បន្ទាប់​​ពី​គេហទំព័រ​កោះសន្តិភាព​បាន​ចេញផ្សាយ

ខេត្ត​ប៉ៃលិន ៖ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន លោក​ងួ​ន យ​ន ប្រតិកម្ម ហើយ​ធ្វើការ​បកស្រាយ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ​២០១៥ បន្ទាប់​​ពី​គេហទំព័រ​កោះសន្តិភាព​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ឧសភា កន្លង​ទៅ​នេះ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​រិះគន់​ថា មាន​ក្រុម​ឈ្មួញ​ជា​ជនបរទេស (​វៀតណាម​) និង​ឈ្មួញ​ខ្មែរ ត្រូវ​គេ​ស្គាល់​ថា ជា​ឧកញ៉ា សេង ឈុ​ន​ឡេ​ង រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ទៅ​ជីក​កកាយ​ដី​មាត់​ស្ទឹង​ប​យ៉ា​ខា ដើម្បី​រែង​យក​រ៉ែ​ត្បូង ។

លោក​បាន​បញ្ជាក់​ទៀត​ថា ខាង​លោក​ពិតជា​បាន​នាំ​ក្រុមហ៊ុន​ទាំង​ពីរ​ឱ្យទៅ​សាងសង់​ជញ្ជាំង​ស្ទឹង​មែន គឺ​ធ្វើ​ជា​បណ្តើរ​ៗ ព្រោះ​ខាង​ក្រុមហ៊ុន​សុខចិត្ត​ចំណាយ​​ដើមទុន​ខ្លួនឯង​ជា​មុន បើសិនជា​រក​ឃើញ​វត្ថុធាតុដើម​នៅ​ក្នុង​ស្ទឹង​អាច​ទូរ​ទាត់​គ្នា​រួចរាល់​ឬ​យ៉ាងណា បើសិន​អត់​មាន ក៏​នៅ​តែ​សាង​សង់​ដែរ ហើយ​​គេ​អាច​នឹង​បន្ត​ធ្វើ​ស្ទឹង​រហូត​ដល់​រួចរាល់​តែ​ម្តង ។

ម្យ៉ាងវិញទៀត អ្វី​ដែល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​យល់​ច្រឡំ ដោយ​ចោទ​ថា ក្រុមហ៊ុន​ទាំង​ពីរ​មក​ត្រឹមតែ​ជីក​កកាយ​ដី​រែង​យក​រ៉ែ​ត្បូង ដោយ​មិន​បាន​កសាង​ជញ្ជាំង​​ស្ទឹង​នោះ មិន​ពិត​ទេ គឺ​គេ​ស្ថាបនា​ច្រាំង​ស្ទឹង​ឱ្យ​ប្រជាពលរដ្ឋ​ជា​បណ្តើរ​ៗ រហូត​ដល់​រួចរាល់ ព្រោះ​មាន​កិច្ចសន្យា ​(​កុងត្រា​) ពី​អាជ្ញាធរ​ខេត្ត​រួចរាល់​អស់ហើយ ដើម្បី​ចៀសវាង​ទឹក​ជន់​ខ្លាំង​នា​រដូវវស្សា​បន្ត​បាក់​ច្រាំង​បន្ថែម​ទៀត ៕