ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងកន្ទុយលេខ​កំពុង​រីកដូចផ្សិត​ ក្នុងតំបន់​ទេសចរណ៍ខេត្ត​សៀម​រាប​

8 ឆ្នាំ មុន

ខេត្ត​សៀម​រាប ​៖​ ល្បែង​​កន្ទុយលេខ​ ​ត្រូវ​បាន​​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្តសៀមរាប កំពុង​​រិះគន់​មិន​​ដាច់​ពី​​មាត់​​ថា បាន​បើក​​លេង​​យ៉ាង​គគ្រឹក​គគ្រេង និង​យ៉ាង​​អនាធិបតេយ្យ ដែលទាំងអស់បាន​បង្ក​ឱ្យ​​មាន​អំពើ​​ចោរ​កម្ម ឆក់​ ​ប្លន់ តែ​​សមត្ថកិច្ច​ពាក់​ព័ន្ធ​ហាក់​បីដូច​មិន​

ខេត្ត​សៀម​រាប ​៖​ ល្បែង​​កន្ទុយលេខ​ ​ត្រូវ​បាន​​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្តសៀមរាប កំពុង​​រិះគន់​មិន​​ដាច់​ពី​​មាត់​​ថា បាន​បើក​​លេង​​យ៉ាង​គគ្រឹក​គគ្រេង និង​យ៉ាង​​អនាធិបតេយ្យ ដែលទាំងអស់បាន​បង្ក​ឱ្យ​​មាន​អំពើ​​ចោរ​កម្ម ឆក់​ ​ប្លន់ តែ​​សមត្ថកិច្ច​ពាក់​ព័ន្ធ​ហាក់​បីដូច​មិន​បាន​​ខ្វាយខ្វល់​ក្នុង​ការចុះ​បង្ក្រាបទេ ធ្វើឱ្យ​​ប្រជាពលរដ្ឋ​អស់ជំនឿ​​លើ​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​​របស់​រាជរដ្ឋា​ភិបាល​សោះ​ឡើយ​។

ប្រជាពលរដ្ឋ​នៅ​ខេត្តបាននិយាយ​ថា ការ​បើក​ឱ្យ​​លេងល្បែង​កន្ទុយលេខ​​ខាងលើ​​នេះ គេ​ពុំដែល​ឃើញ​​សមត្ថកិច្ច​ចុះ​​ធ្វើការ​បង្ក្រាប​ចំពោះ​​មេខ្លោង​ធំ​ៗ​​ម្តងណាឡើយ​ ខណៈ​ដែលគេសង្ស័យ​​​មានការ​ត្រូវរ៉ូវ​​គ្នាហើយ​ ទើប​ការងារ​នេះ​​ដំណើរការ​លេង​​ជា​រៀងរាល់ថ្ងៃ​បាន​​យ៉ាង​​រលូន​បែបនេះ ។

តាម​ប្រភព​ពី​​ប្រជាពលរដ្ឋ​​បាន​​សង្កេត​ថា ល្បែងស៊ីសង​​ខុសច្បាប់​ក្នុង​ខេត្តសៀមរាប ​ជា​ពិសេស​ល្បែង​កន្ទុយលេខ ​មិន​ត្រូវ​បាន សមត្ថ​កិច្ច​លើក​យក​​មកអនុវត្ត​តាម​គោលនយោបាយ​ភូមិ-​ឃុំមាន​សុវត្ថិភាព ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់ឱ្យនោះទេ ។ ករណី​បើកឱ្យ​​លេងល្បែង​ស៊ីសង​កន្ទុយលេខ​​បាន​យ៉ាង​រលូន​នេះ សង្ស័យ​មានការ​ឃុប​ឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​​ហើយ ជាក់ស្តែង​ឆ្នោត​​ដែល​កំពុង​លក់នៅ​ក្នុង​ខេត្ត គឺ​មាន​ជា​ច្រើន​​កន្លែង​ណាស់ ទាំង​តូច​ ទាំង​ធំ ហើយ​មេខ្លោង​ធំ​ៗ​ដែល​លក់ និង​ចែកចាយ​ឱ្យ​កូន​កញ្ជ្រែង​​ជួយ​​លក់​នោះ ហើយ​អាង​​មាន​ខ្នង​អ្នកធំ​នៅ​ពី​ខាងក្រោយ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព