ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ចុះ​ស្តារ​លូ​ការពារ​ទឹក​ជន់​លិច​នា​រដូវវស្សា​ខាង​មុខ​នេះ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អភិបាលក្រុង​សៀមរាប សហការ​ជាមួយ​មន្ទីរ​សាធារណការ​ខេត្ត បាន​នាំ​គ្នា​ធ្វើការ​ចុះ​បូម​លូ​មួយ​ចំនួន និង​ប្រមូល​សំរាម​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ល​ក្រាម ដើម្បី​បញ្ចៀស​ការ​កក​ស្ទះលូ​នា​រដូវវស្សា​ខាង​មុខ​នេះ កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ ស្ថិត​

ខេត្តសៀមរាប ៖ អភិបាលក្រុង​សៀមរាប សហការ​ជាមួយ​មន្ទីរ​សាធារណការ​ខេត្ត បាន​នាំ​គ្នា​ធ្វើការ​ចុះ​បូម​លូ​មួយ​ចំនួន និង​ប្រមូល​សំរាម​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ល​ក្រាម ដើម្បី​បញ្ចៀស​ការ​កក​ស្ទះលូ​នា​រដូវវស្សា​ខាង​មុខ​នេះ កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ ស្ថិត​នៅ​​មុខ​ផ្សារ​ពោធិ៍​លង្កា ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បានឱ្យ​ដឹង​ថា ការ​ចុះ​បូម​លូ​នេះ កម្លាំង​អាជ្ញាធរ​ក្រុង បាន​សហការ​ជាមួយ​មន្ទីរ​សាធា​រណ​ការ​ខេត្ត ដើម្បី​ចាប់ផ្តើម​ត្រួតពិនិត្យ និង​បោសសំអាត​សំរាម ដែល​មាននៅ​តាម​ប្រព័ន្ធ​លូ​នៅ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​មានការ​កកស្ទះ​ក្នុង​រដូវវស្សា​ខាង​មុខ​នេះ ។

លោក​បន្ត​ថា អាជ្ញាធរ​នឹង​មាន​ផែនការ​ដាក់បន្ទុក​ទៅ​ម្ចាស់​លំនៅ​ឋាន និង​អាជីវករ​ទាំងអស់ នៅ​តាម​មាត់​ស្ទឹង​សៀមរាប ឱ្យ​ចុះ​រុះរើ​តូប​មួយ​ចំនួន ដែល​សង់​នៅ​លើ​ចំណី​ផ្លូវ​ចេញ ព្រោះ​ពួក​គាត់​មួយ​ចំនួន​បាន​ចោល​សំរាម​ពាស​វាល​ពាស​កាល ធ្វើ​ឲ្យ​មានការ​ប៉ះ​ពាល់​​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។