ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន​ក្នុង​សង្កាត់​រតនៈ ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​-​ស្រី​២​នាក់

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​-​នារី​ជួញដូរ​គ្រឿងញៀ.ន​២​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​ក្រុម​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​២​កន្លែង​ផ្សេង​គ្នា មួយ​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា

ខេត្តបាត់ដំបង ៖ បុរស​-​នារី​ជួញដូរ​គ្រឿងញៀន​២​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ក្រុម​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​២​កន្លែង​ផ្សេង​គ្នា មួយ​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​ក្នុង​បន្ទប់​លេខ​១០៥ ក្រុម​ទី​១០ ភូមិ​រំចេក សង្កាត់​រតនៈ ក្រុង​បាត់ដំបង និង​មួយ​កន្លែង​ទៀត​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ស្ថិត​នៅ​ក្រុម​ទី​១ ភូមិ​រំចេក​៤ ក្នុង​សង្កាត់​រតនៈ​ដូច​គ្នា ។

ប្រភព​បានឱ្យ​ដឹង​ថា នារី​សង្ស័យ​ឈ្មោះ​គឹ​ម លី ហៅ​ម៉ី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​កាម​រី​ម សា​គី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូ​មិន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។ចំណែក​វត្ថុ​តាង​ដែល​រឹបអូស​បាន​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ម៉ា​ទឹកកក​សរុប​ចំនួន​១១​កូន​ថង់​, ទូរស័ព្ទ​ដៃ​ស៊េរី​ចាស់​២​គ្រឿង និង​​កាបូប​លុយ​២, ដែកកេះ​៤ និង​សម្ភារ​សម្រាប់​ជក់​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កំពុង​រៀបចំ​បញ្ជូន​ទៅ​តុលាការ ។