ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​មក​ភ្ជាប់ពាក្យ​ចៅ បែរជា​ទៅ​ខ្យល់​.​គរ​ស្លា.ប់​ក្នុង​ចម្ការ​ស្វាយ

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុង​ចម្ការ​ស្វាយ​ខាងក្រៅ​ភូមិ​ប្រហែល​៣៥០​ម៉ែត្រ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​តា​សាល ឃុំ​ទ័ព​មាន ស្រុក​សំរោង​ទង

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ចម្ការ​ស្វាយ​ខាងក្រៅ​ភូមិ​ប្រហែល​៣៥០​ម៉ែត្រ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​តា​សាល ឃុំ​ទ័ព​មាន ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ខណៈ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​មក​ចូលរួម​ក្នុង​ពិធី​ភ្ជាប់ពាក្យ​ចៅ​របស់​ខ្លួន ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ផាត អាត អាយុ​៤៥​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិនល្អ​ទេ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​លើក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភព​បន្ត​ថា មុន​ពេល​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ ត្រូវ​បុរស​ក្នុងភូមិ​ម្នាក់​បាន​ដើរទៅ​រក​បេះ​ផ្លែស្វាយ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់ ក៏​រត់​ទៅ​រាយការណ៍​ទៅ​នរ​គ​បាល​មូលដ្ឋាន ដើម្បី​ធ្វើ​កោសល្យវិច័យ ។ បន្ទាប់​ពី​ពិនិត្យ​រួច មិន​មាន​ឃើញ​ស្លាក​ស្នាម​​អ្វី​លើ​ដងខ្លួន​ទេ ហើយ​ត្រូវ​បាន​កំណត់​ថា ស្ត្រី​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​កើត​ជំងឺ​ខ្យល់​.​គរ ។