ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​រដ្ឋបាល​អន្តរជាតិ​អូរ​ស្មាច់​កម្ពុជា​កំពុង​រង​ការ​រិះគន់ និង​ភាន់ច្រឡំ​ថា ជា​បង្គន់​សាធារណៈ​ទៅ​វិញ

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ មានរឿង​រ៉ាវ​មួយ និង​ក៏​ជា​ពាក្យ​ចចាមអារ៉ាម​ពុំគួរ​ឱ្យ​ជឿ​បាន​និយាយ​ត​ៗ​ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា ទីកន្លែង​មន្ត្រី​បម្រើ​ការងារ​រដ្ឋបាល​អន្តរជាតិ​អូរ​ស្មាច់​កម្ពុជា គឺ​មាន​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​នោះ បាន​ភាន់ច្រឡំ​ថា

ខេត្តឧត្តរមានជ័យ ៖ មានរឿង​រ៉ាវ​មួយ និង​ក៏​ជា​ពាក្យ​ចចាមអារ៉ាម​ពុំគួរ​ឱ្យ​ជឿ​បាន​និយាយ​ត​ៗ​ពី​មាត់​មួយ ទៅ​មាត់​មួយ​ថា ទីកន្លែង​មន្ត្រី​បម្រើ​ការងារ​រដ្ឋបាល​អន្តរជាតិ​អូរ​ស្មាច់​កម្ពុជា គឺ​មាន​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​នោះ បាន​ភាន់ច្រឡំ​ថា ជាទី​តាំង​កន្លែង​បង្គន់​អនាម័យ​ទៅ​វិញ ដែល​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អូរ​ស្មាច់​បានឱ្យ​ដឹង​ថា ពួក​គាត់​ដែល​រស់នៅ​ទី​នេះ​តែងតែ​ឮ​គេ​និយាយ​ត​ៗ​គ្នា​ថា ទីកន្លែង​ដែល​មន្ត្រី​កាំកុងត្រូល​, មន្ត្រី​គយ និង​មន្ត្រី​ត្រួតពិនិត្យ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ទាំង​៣​កន្លែង​នេះ កន្លង​មក​មាន​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​នោះ ពួក​គាត់​ឈឺពោះ​នាំ​គ្នា​រត់​ចូល​ទៅ​បត់ជើងតូច​-​ធំ​ដោយ​ស្មានថា ជា​បង្គន់​អនាម័យ​សម្រាប់​ទទួលភ្ញៀវ ដែល​​ហេតុការណ៍​នេះ បាន​កើត​ឡើងជា​ញឹកញាប់​មក​ហើយ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​នោះ ។

ប្រជាពលរដ្ឋ​បន្ត​ថា ទីកន្លែង​ដែល​បម្រើ​ការងារ​រដ្ឋបាល​ទាំង​៣​កន្លែង​នេះ បើ​ពិនិត្យ​មើលទៅ​ប្រៀប​ដូច​ជា​បង្គន់​អនាម័យ សម្រាប់​ទទួលភ្ញៀវ​មែន ពីព្រោះ​ខុស​ពី​ទីតាំង​កន្លែង​មន្ត្រី​ដែល​បម្រើ​ការងារ​រដ្ឋបាល​របស់​ប្រទេស​រាជា​អាណាចក្រ​ថៃ ។ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រិះគន់​ថា គួរ​ណាស់ លោក​ដែល​មាន​តួរ​នាទី​គ្រប់គ្រង នៅ​ក្នុង​ដែនដី​តំបន់​នេះ ឱ្យ​មានចិត្តមានថ្លើម​ខ្មាស់​ដល់​ប្រទេស​ជិតខាង​ផង ត្រូវ​ចេះ​រៀបចំ​ទីតាំង​តំបន់​រដ្ឋបាល​ដែល​ស្ថិត​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ឱ្យ​មាន​សោភ័ណ​ភាព និង​ទីតាំង​របស់​មន្ត្រី​ឱ្យ​បាន
សមរម្យ កុំ​បណ្តែតបណ្តោយ​ទុក​ឱ្យ​មាន​ភ្លៀវ​អន្តរជាតិ​ច្រឡំ​បែប​នេះ​តទៅ​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព