ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​បង្គោល​​ភ្លើង​កណ្តាល​ក្រុង​សៀមរាប​​​ ផ្អើល​​ទាំង​​ថ្ងៃ​កណ្តាល​ត្រង់

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ស្ថិត​នៅ​ខាងលិច​ផ្សារ​ចាស់ ក្រុង​សៀមរាប បាន​ទុ​ស្សេ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ នេះ ស្ថិត​នៅ​មុខ​អតីត​ក្លិប​កម្សាន្ត​សុខសាន្ត​ចាស់ ក្នុង​សង្កាត់​ស្វាយ​ដង្គុំ

ខេត្តសៀមរាប ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ស្ថិត​នៅ​ខាងលិច​ផ្សារ​ចាស់ ក្រុង​សៀមរាប បាន​ទុ​ស្សេ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ នេះ ស្ថិត​នៅ​មុខ​អតីត​ក្លិប​កម្សាន្ត​សុខសាន្ត​ចាស់ ក្នុង​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប តែ​មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ ។

សាក្សី​បានឱ្យ​ដឹង​ថា ហេតុ​កាណ៍​នេះ​មិន​បាន​បង្ក​ឱ្យ​ឆាបឆេះ​នោះ​ទេ ព្រោះ​ត្រូវ​ប្រជាពលរដ្ឋ​យក​បំពង់​មក​បាញ់​ទាន់​ពេលវេលា​។ ហើយ​ក្នុង​ពេល​កើតហេតុ គេ​មិនឃើញ​មាន​សមត្ថកិច្ច​ណា ចុះ​មក​ជួយ​អន្តរាគមន៍​ទេ ដោយសារ​តែ​មិន​មាន​ហេតុការណ៍​នេះ គឺ​គ្រាន់​តែ​ទុ​ស្សេ​តែ​ប៉ុណ្ណោះ ។