ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀល​នេះ កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​ឆែកឆេរ​ស្តង់​លក់​បារី​ក្នុង​ផ្សារ​អូរ​ឡាំ​ពិ​ក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​បារី 555 នោះ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ រួម​ទាំង​ព្រះរាជអាជ្ញា​ម្នាក់ បាន​ធ្វើ​

រាជធានី​ភ្នំពេញ ៖ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​បារី 555 នោះ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ រួម​ទាំង​ព្រះរាជអាជ្ញា​ម្នាក់ បាន​ធ្វើ​ការ​​ចុះ​ឆែកឆេរ​ស្តង់​លក់​បារី​ជា​ច្រើន​កន្លែង​ក្នុង​ផ្សារ​អូរ​ឡាំ​ពិ​ក ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​ចុះ​ទៅ​ឆែកឆេរ​នោះ ត្រូវ​គេ​ឃើញ​បាន​ហៅ​ម្ចាស់​ស្តង់​បារី​នីមួយ​ៗ​ចូល​ជួប​ក្នុង​បន្ទប់​របស់​គណៈកម្មការ​គ្រប់​គ្រង​ផ្សារ​អូរ​ឡាំ​ពិ​ក ដែល​ក្នុង​នោះ​គេ​មិន​ទាន់​ឃើញ​មានការ​ដកហូត​បារី ឬ​ក៏​ឃាត់ខ្លួន​ម្ចាស់​ស្តង់​បារី​ណា​ម្នាក់​នោះ​ទេ ខណៈ​ដែល​មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព