ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ទទួល​បាន​កុំព្យូ​ទ័​រ​ MacBookAir គ្រាន់តែ​ចូលរួម​កម្មវិធី​ខួប​ទី​10​ឆ្នាំ​របស់​ក្រុមហ៊ុន iOne

8 ឆ្នាំ មុន

ដើម្បី​អបអរសាទរ​ខួប​ទី​10​ឆ្នាំ​របស់​ក្រុមហ៊ុន ​iOne ក្រុមហ៊ុន​នឹង​មានកម្ម​វិធី​ពិ​សេស​សំរាប់​អតិថិជន ដែល​បាន​គាំទ្រ​ផលិតផល​របស់​ខ្លួន​រយៈពេល10ឆ្នាំ​កន្លង​មក​។

ដើម្បី​អបអរសាទរ​ខួប​ទី​10​ឆ្នាំ​របស់​ក្រុមហ៊ុន ​iOne ក្រុមហ៊ុន​នឹង​មានកម្ម​វិធី​ពិ​សេស​សំរាប់​អតិថិជន ដែល​បាន​គាំទ្រ​ផលិតផល​របស់​ខ្លួន​រយៈពេល10ឆ្នាំ​កន្លង​មក​។ ក្រុមហ៊ុន iOne នឹង​មាន​រៀបចំ​កម្មវិធី​សំរាប់​អតិថិជន​ទាំងអស់ ដោយ​មានការ​លក់​សំបុត្រ​ក្នុង​តំលៃ $49 ក្នុង​នោះ​អតិថិជន​នឹង​ទទួល​បានកាបូប​សំរាប់​ដាក់​កុំព្យូ​ទ័​រ​មួយ ​PowerBank Solove 10000 MAH​មួយ អាវយឺត​អនុ​ស្សាវ​រី​យ៏​ខួប​ទី​10​ឆ្នាំ​មួយ និង​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ គឺ​អតិថិជន​មានឱកាស​ទទួល​បាន កុំព្យូ​ទ័​រ​ MacBook Air ដែល​មាន​តំលៃ $1029 ឬ iPad mini 3 Retina ដែល​មាន​តំលៃ $429 ឬ APPLE TV ដែល​មាន​តំលៃ $99 ឬ iPod Shuffle ដែល​មាន​តំលៃ $59 និង​របស់​ជា​ច្រើន​ទៀត​។

សំបុត្រ​នេះ​មាន​ចំនួន​តែ 250 សន្លឹក​តែ​ប៉ុណ្ណោះ ដោយ​អាច​រក​ជាវ​បាន​ចាប់ពី​ថៃ្ង​ទី 30 ឧសភា រហូត​ដល់​ថៃ្ង​ទី 04 មិថុនា​ 2015 នៅ​ក្រុមហ៊ុន iOne ទាំង 5 សាខា​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​អ​សយ​ដ្ឋា​ន សាខា​ទី​មួ​យ​ iOne Canadia ស្ថិត​នៅ​ជាន់​ផ្ទាល់​ដីនៃអគារ​ពាណិជ្ជកម្ម​កា​ណា​ឌី​យ៉ា មហាវិថី​ព្រះ​មុន្នី​វង្ស កែង​ផ្លូវ​ក្រមួនសរ ទូរស័ព្ទ​លេខ 023 99 88 89, សាខា​ទី​ពីរ iOne Sovanna មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​សុ​វ​ណ្ណា ទូរស័ព្ទ​លេខ 023 99 31 81, សាខា​ទី​បី iOne Ratana មាន​ទីតាំង​ស្ថិត​នៅ​ជាន់ ផ្ទាល់​ដីផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទូរស័ព្ទ​លេខ 023 88 31 01 សាខា​ទី​បួន iOne Siem Reap មាន​ទីតាំង​ស្ថិត នៅ​ផ្សារ​ទំនើប Lucky Mall ជាន់​ទី​2 ផ្លូវ​ស៊ី​វត្ថា មណ្ឌល​2 សង្កាត់​ស្វាយ​ដង្គុំ ខេត្តសៀមរាប ទូរស័ព្ទ​លេខ 063 76 10 19 ហើយនិង​សាខា​ទី​ប្រាំ iOne Service Center គឺ​មាន​ទីតាំង​ជាន់​ទី 3 អគារ​លេខ 25 មហាវិថី​ម៉ៅ​សេទុង​ជាប់​នឹង​ស្ថានទូត​ឡាវ ទូរស័ព្ទ​លេខ 023 99 75 75៕