ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីវាយ​សម្លា.ប់ស្រ្តីចំណាស់​ប្លន់យកគ្រឿងអលង្ការ២​តម្លឹងនៅកោះកុងម្សិលមិញ ​សមត្ថកិច្ចឃាត់ខ្លួន​កូនស្រីបង្កើត​និងសង្សារ

8 ឆ្នាំ មុន

ខេត្តកោះកុង ​៖​ទីបំផុតទៅសំណុំរឿងវាយ​សម្លា.ប់ស្រ្តីចំណាស់​ម្នាក់ប្លន់យកគ្រឿង​អលង្ការ២តម្លឹង​នៅសង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ​​កាលពីថ្ងៃម្សិលមិញ​

ខេត្តកោះកុង ​៖​ទីបំផុតទៅសំណុំរឿងវាយ​សម្លាប់ស្រ្តីចំណាស់​ម្នាក់ប្លន់យកគ្រឿង​អលង្ការ២តម្លឹង​នៅសង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ​​កាលពីថ្ងៃម្សិលមិញ​បានត្រូវបំបែក​ ​បន្ទាប់ពីសមត្ថកិច្ច​ស្រាវជ្រាវជាច្រើន​ម៉ោងឈានទៅឃាត់ខ្លួនកូន​ស្រីបង្កើតរបស់ស្រ្តី​រងគ្រោះនិង​សង្សារនៅរសៀលថ្ងៃទី២៩ ​ឧសភានេះ ។

គួររំលឹកថា​ ស្រ្តីចំណាស់ម្នាក់​​បានស្លាប់ភ្លាមៗនៅ​ក្នុង​ផ្ទះរបស់ខ្លួន​ ​ដោយសារចោរប្លន់​​កាប់លើផ្ទៃមុខជាច្រើនពូថៅ ​​និង​ផុងលលាដ៍ខាង​ឆ្វេង​រួចដោះ​យក​ខ្សែដៃ​​ប្លាទីន​​ទម្ងន់១តម្លឹង​​ និង ខ្សែកបា្លទីន​​ទម្ងន់១តម្លឹង ​​​គេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះ ​​បានកើតឡើងនៅ​​ចន្លោះម៉ោង១០ដល់​ម៉ោង១១​ថ្ងៃត្រង់ថ្ងៃទី២៨​ ​ឧសភា ២០១៥ ​​នៅក្នុងភូមិ៤​ ​សង្កាត់ដងទង់​ ​ក្រុងខេមរភូមិន្ទ ។

ស្រ្តីរងគ្រោះឈ្មោះ​ ​ម៉េង សៃ ​អាយុ៥៣ឆ្នាំ​ ​ រស់នៅក្នុងភូមិ-សង្កាត់​​កើតហេតុ​ខាងលើ​​ ។ បន្ទាប់ពីហេតុការណ៍ភ្លាមៗ​ ដំបូងឡើយ​​សមត្ថកិច្ចបាន​ដាក់ការ​សង្ស័យលើ​យុវជន​ម្នាក់​ជាសង្សាររបស់​ចៅស្រីស្រ្តីរងគ្រោះ​​ ព្រោះយុវជន​នេះ​ចេញចូលផ្ទះ​នេះ​ជាញឹកញាប់​​ ហើយឆ្លៀត​ឱកាសស្រ្តី​រងគ្រោះ​នៅម្នាក់ឯងក៍ធ្វើ​សកម្មភាពតែម្តង ​តែតាមពិតមិនមែន​សង្សារចៅស្រី​ទេគឺសង្សារកូនស្រី​បង្កើតរបស់ជនរងគ្រោះ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះ​សន្តិភាព ៕