ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មៀន​សង្កាត់​អូរ​អំបិល ​ចាក់​ដី​លុប​ប្រឡាយ​មេ​​​ដើម្បីប្រយោជន៍​​ផ្ទាល់ខ្លួន

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖ ស្មៀន​សង្កាត់​អូរ​អំបិល​ ​​ចាក់​ដី​លុប​ប្រឡាយ​មេ​​យក​​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​​ខ្លួន​ ដែល​មាន​ទំហំ១០​ម៉ែត្រគុណ​៧០០​ម៉ែត្រ

ខេត្តបន្ទាយមានជ័យ​៖ ស្មៀន​សង្កាត់​អូរ​អំបិល​ ​​ចាក់​ដី​លុប​ប្រឡាយ​មេ​​យក​​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​​ខ្លួន​ ដែល​មាន​ទំហំ១០​ម៉ែត្រគុណ​៧០០​ម៉ែត្រ​ នៅ​​ជាប់​​ផ្លូវជាតិ​លេខ​៥ ​ខាងលិច​​និង​ខាងត្បូង​ប្រឡាយ​ស្ពាន​តា​ផា​ន់​ ​នៅ​​​ភូមិ​ក្បាលស្ពាន ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ ​។

សកម្មភាព​​​​​​របស់​​ស្មៀន​សង្កាត់​អូរ​អំបិល គឺកំពុងសម្រុក​​​ចាក់​ដី​លុប​ប្រឡាយ​​​​​​​​ទាំង​ថ្ងៃ​ ទាំងយប់​ ដែល​ការ​​ចាក់​ដី​​នេះ​ស្ទើរតែ​រួចរាល់​ហើយ​ ​នៅ​តែ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​​ ឬ​អាជ្ញាធរ​ណា​មាន​​វិធានការ​ទប់​ស្កាត់​​ឡើយ ​​ប្រហែល​ជា​​​ទទួល​បាន​លាភ​សក្ការៈ​​ខ្លះៗ​ហើយ ​បាន​ជា​មើល​​លែង​​ឃើញ ​​ពិសេស​មន្ទី​រធនធានទឹក ​និង​ឧតុនិយម​ខេត្ត​ ។

លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទី​រធនធាន​ទឹក ​និង​ឧតុនិយម​ខេត្ត​​ បាន​ឱ្យ​ដឹង​ថា​​ ​ក្រោយ​​ពី​​ទទួល​បាន​​ព័ត៌មាន​​​ថា ​​ស្មៀន​សង្កាត់​អូរ​អំបិល​ ឈ្មោះ ឈ​ន ប៊ុ​ន​ថេ​ន បាន​ចាក់​ដីលុប​ប្រឡាយ​រំលោភ​ចំណី​ប្រព័ន្ធ​មេ​​​ជា​ប្រព័ន្ធ​ធា​រា​ស្គ្រធំ​មួយ ​ក្នុង​ក្រុង​សិរី​សោភ័ណ​ ដែល​មាន​ប្រវែង​ប្រមាណ​ជិត​៧០០​ម៉ែត្រ​ ។ ​​​​​​​លោក​បាន​សហការ​​ជា​មួយ​មន្ត្រី​ជំនាញ​សាលាក្រុង​​​បាន​ចុះ​ពិនិត្យ​​ ​និង​បាន​​​ហាមឃាត់​ឱ្យ​ផ្អាកសកម្មភាព​ចាក់​ដី​រំលោភ​យក​ដី​រដ្ឋ​​ធ្វើ​ជា​កម្ម​សិទ្ធិ​​ផ្ទាល់​ខ្លួន ។ ​​ដី​ចំណី​ប្រឡាយ​មេ​ត្រង់​ចំណុច​អក្ស​ប្រវែង​១៥​ម៉ែត្រ​ និង​ផ្លូវជាតិ​លេខ​៥​អក្ស​ប្រវែង​៣០​ម៉ែត្រ​ បើសិន​ប៉ះពាល់​ នឹង​មាន​វិធានការ​តាម​ច្បាប់​ ៕

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​