ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះធ្វើរដ្ឋបាល​ក្នុង​ផ្ទះសំណាក់​ «វិមានជ័យ» ប្រទះ​​ជន​សង្ស័យចែក​ចាយគ្រឿងញៀ.ន​ម្នាក់ និង​ស្រី​​ស្នេហ៍

8 ឆ្នាំ មុន

ខេត្ត​​កំពង់​ឆ្នាំង ​៖ ​គ្រឿងញៀ.ន​(ម៉ា​ទឹកកក​)​​១​កញ្ចប់​ធំ ​និង​៦​​កញ្ចប់​​តូច ត្រូវ​កម្លាំងសមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​​​ឆែកឆេរ​​រក​ឃើញ​​​​លើ​​ខ្លួន​ជនសង្ស័យ​​ម្នាក់ ​និង​​ស្រី​ស្នេហ៍​ ជា​ភ្ញៀវ​បាន​មក​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​ «វិមាន​ជ័យ» ​កាល​ពី​វេលា​​ម៉ោង​១០ ​និង​៤៥

ខេត្ត​​កំពង់​ឆ្នាំង ​៖ ​គ្រឿងញៀន​(ម៉ា​ទឹកកក​)​​១​កញ្ចប់​ធំ ​និង​៦​​កញ្ចប់​​តូច ត្រូវ​កម្លាំងសមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​​​ឆែកឆេរ​​រក​ឃើញ​​​​លើ​​ខ្លួន​ជនសង្ស័យ​​ម្នាក់ ​និង​​ស្រី​ស្នេហ៍​ ជា​ភ្ញៀវ​បាន​មក​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​ «វិមាន​ជ័យ» ​កាល​ពី​វេលា​​ម៉ោង​១០ ​និង​៤៥​នាទី​ព្រឹក​​ថ្ងៃ​ទី​២៩ ​ឧសភា ​២០១៥ ស្ថិត​ក្នុងភូមិ​ម៉ុង​​បារាំង សង្កាត់​​ប្អេ​រ ក្រុង​​កំពង់​ឆ្នាំង ​បន្ទាប់ពី​​សមត្ថកិច្ច​ចុះ​ធ្វើ​​រដ្ឋបាល​ត្រួតពិនិត្យ លើ​​ផ្ទះ​សំណាក់, ផ្ទះ​ជួល និង​សណ្ឋាគារ​​ទូទៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង ​។

លោក​ម៉ា យន់ នាយ​ផ្នែក​នគរ​បាល​ព្រហ្ម​ទ​ណ្ឌ​​ក្រុង​កំពង់ឆ្នាំង​​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​​ទាំង​២​នាក់​​ដែល​​ឃាត់ខ្លួន​​ ១-​ឈ្មោះ​ង៉ែត អាយុ​​២៨​ឆ្នាំ ជា​អ្នក​ជួញដូរ ​និង​ចែកចាយ​​គ្រឿងញៀន រស់នៅ​​ភូមិ​ចក ឃុំ​រកា​​ក្នុង ស្រុក​តាកែវ ខេត្តតាកែវ  និង២​-​ឈ្មោះ​សេង តុលា អាយុ​​២៦​ឆ្នាំ (ស្រីស្នេហ៍) ​ជានា​រី​ខារ៉ា​អូ​ខេ​​​ហាង​៩៨  រស់នៅ​ខេត្តកំពង់ស្ពឺ  ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​ ។​ ចំណែក​វត្ថុ​តាង​​ដែល​​ដកហូត​បាន​មាន​​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​មួយ​កញ្ចប់​ធំ​ និង​៦​កញ្ចប់​តូច, ទូរ​សព្ទ័​ដៃ​១​គ្រឿង និង​ម៉ូតូ​ម៉ាក​​ស៊ី​រុះ​១​​គ្រឿង ​។

លោកម៉ា យន់ ឱ្យ​ដឹង​ថា ​ពេល​ចូល​ដល់​ក្នុងផ្ទះ​សំណាក់ ​ដែល​មាន​ថៅកែ​​ឈ្មោះច័ន្ទ គឹ​ម​គា បាន​​សហការ​ឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​។​ពេល​​នោះ​លោក​​បាន​សង្ស័យ​យុវជន​ខាងលើ ​មាន​ថ្នាំ​ញៀន​ក្នុង​ខ្លួន ​ក៏​ចាប់​ឆែក ហើយ​ឃើញ​ថ្នាំ​ញៀន​ខាងលើ រួច​បាននាំ​អធិ​ការ​ដ្ឋាន​​នគរបាល​ក្រុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ ដើ​ម្ប​ចាត់ការ​បន្ត​ទៅ​តុលាការ ៕