ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​2​ម៉ឺន​នាក់​ជម្លៀស​ចេញ​នៅ​អា​ល្លឺ​ម៉​ង់​ក្រោយ​រក​ឃើញ​គ្រាប់បែក​1​គ្រាប់

8 ឆ្នាំ មុន

មនុស្ស​ប្រមាណ​ជា​២០.០០០​នាក់ កាលពី​ថ្ងៃ​ទី​២៧ ឧសភា​បាន​នាំ​គ្នា​ចាក​ចេញពី​លំនៅ​ឋាន​នៅ​ទីក្រុង​កូ​ឡូញ​ប្រទេស​អា​ល្លឺ​ម៉​ង់​ដើម្បី​កាយ​យក​គ្រាប់បែក​មួយ​គ្រាប់​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។

មនុស្ស​ប្រមាណ​ជា​២០.០០០​នាក់ កាលពី​ថ្ងៃ​ទី​២៧ ឧសភា​បាន​នាំ​គ្នា​ចាក​ចេញពី​លំនៅ​ឋាន​នៅ​ទីក្រុង​កូ​ឡូញ​ប្រទេស​អា​ល្លឺ​ម៉​ង់​ដើម្បី​កាយ​យក​គ្រាប់បែក​មួយ​គ្រាប់​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។ នេះ​ជា​ការ​ជម្លៀស​មនុស្ស​ចេញ​ច្រើន​បំផុត​ពី​ទីក្រុង​នោះ​ចាប់តាំងពី​ឆ្នាំ​១៩៤៥​មក ។

បណ្តា​សាលារៀន​ត្រូវ​បិទទ្វារ​ចរាចរណ៍​ផ្លូវគោក​និង​ផ្លូវទឹក​ត្រូវ​ផ្អាក ហើយ​មនុស្ស​២០.០០០​នាក់​ត្រូវ​បង្ខំ​ចាក​ចេញពី​លំនៅ​ឋាន ។

ថ្ងៃ​ទី​២៧ ឧសភា​នោះ ប្រជាជន​ក្រុង​កូ​ឡូញ​រំលឹក​ដល់​រឿង​សង្គ្រាម​កាលពី​៧០​ឆ្នាំ​មុន ។ គ្រាប់បែក​ធំ​នោះ​ត្រូវ​បាន​រក​ឃើញ​តាំងពី​ថ្ងៃ​ទី​២៣ ឧសភា​មក​ពេល​មានការ​ងារ​រៀបចំ​សម្រាប់​ការ​កសាង​បំពង់​បណ្តេញ​កម្តៅ​មួយ​នៅ​តាម​មាត់ច្រាំង​ខាងឆ្វេង​នៃ​ទន្លេ RHRIN ជិត​ស្ពាន MULHEIMER ។ នេះ​ជា​ការ​ជម្លៀស​មនុស្ស​ចេញ​យ៉ាងច្រើន​នៅ​ទីក្រុង​នា​ភាគ​ខាងលិច​អា​ល្លឺ​ម៉​ង់​នោះ​ចាប់តាំងពី​ឆ្នាំ​១៩៤៥​មក ។

គ្រាប់បែក​ទម្ងន់​ដល់​២​តោន​នោះ​ជា​គ្រាប់បែក​របស់​អា​មេ​រិ​ក​ត្រូវ​បាន​យក​ចេញ​នា​វេលា​ម៉ោង​១​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ហើយ​ប្រជាជន​អាច​វិល​ចូល​លំនៅ​ឋាន​វិញ​នា​ចុង​រសៀល ។

សាលាក្រុង​កូ​ឡូញ​សម្តែង​ការ​អបអរសាទរ​ដែល​គ្រាប់បែក​ត្រូវ​បាន​យក​ចេញ​ដោយ​ជោគជ័យ ៕