ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍​ជាង​700​នាក់​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

8 ឆ្នាំ មុន

ជនអន្តោប្រវេសន៍​ជាង​៧០០​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ក្នុង​ប្រតិបត្តិការ​នានា​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ប្រតិបត្តិការ​ទាំងនោះ​សម្របសម្រួល​ដោយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អីុ​តា​លី ។

ជនអន្តោប្រវេសន៍​ជាង​៧០០​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ក្នុង​ប្រតិបត្តិការ​នានា​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ប្រតិបត្តិការ​ទាំងនោះ​សម្របសម្រួល​ដោយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អីុ​តា​លី ។

អ្នកនាំពាក្យ​ម្នាក់​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អីុ​តា​លី​និយាយ​ថា មជ្ឈមណ្ឌល​ជាតិ​ជួយ​សង្គ្រោះ​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អីុ​តា​លី​បាន​សម្របសម្រួល​ប្រតិបត្តិការ​សរុប​ចំនួន​៦​ក្នុង​សមុទ្រ ដោយ​មានការ​ចូលរួម​របស់​នាវា​អា​ល្លឺ​ម៉​ង់ អង់គ្លេស និង​អៀរ​ឡង់ ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រតិបត្តិការ​អឺ​រ៉ុ​ប FRONTEX ។ ពិសេស​ពួក​អន្តោប្រវេសន៍​មួយ​ក្រុម​ត្រូវ​នាំ​ឡើង​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​អង់គ្លេស​មួយ ដែល​នា​យប់​ថ្ងៃ​ទី​២៨ ឧសភា នាវា​នោះ​បើក​ឆ្ពោះ​មក​កាន់​ស៊ី​ស៊ី​ល ។ សរុប​ជនអន្តោប្រវេសន៍​៧៤១​នាក់​ជិះ​លើ​នាវា​កៅស៊ូ​៥​គ្រឿង និង​នាវា​១​គ្រឿង​ទៀត​ចាក​ចេញពី​លី​ប៊ី ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ព្រែកជីក​ស៊ី​ស៊ី​ស ។

តាំងពី​ដើមឆ្នាំ​នេះ​មក បុរស នារី និង​កុមារ​ប្រមាណ​ជា​១.៧៧០​នាក់​ត្រូវ​ស្លាប់ ឬ បាត់​ខ្លួន​គិតដល់​ត្រឹម​ថ្ងៃ​ទី​១៩ ឧសភា បំណែក​ជនអន្តោប្រវេសន៍​ប្រមាណ​៤០.០០០​នាក់​បាន​មក​ដល់​ប្រទេស​អីុ​តា​លី ៕