ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​នឹង​ទទួលភ្ញៀវ​​ទេសចរជន​ជាតិ​ថៃ​ចំនួន​១.៥០០​នាក់​​ នៅ​ដើមខែ​មិថុនា​ ២០១៥​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ​​នៅ​ដើមខែ​មិថុនា​ ២០១៥ ​​ខាង​មុខ​នេះ កម្ពុជា​នឹង​​ទទួលភ្ញៀវ​ទេសចរជន​ជាតិ​ថៃ​ចំនួន​១.៥០០​នាក់ ​ចូល​តាម​ច្រក​ទ្វា​រអន្តរជាតិ​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ​ ៖ ​​នៅ​ដើមខែ​មិថុនា​ ២០១៥ ​​ខាង​មុខ​នេះ កម្ពុជា​នឹង​​ទទួលភ្ញៀវ​ទេសចរជន​ជាតិ​ថៃ​ចំនួន​១.៥០០​នាក់ ​ចូល​តាម​ច្រក​ទ្វា​រអន្តរជាតិ​ប៉ោយ​ប៉ែ​ត ​​កិច្ចប្រជុំ​​​ត្រៀមថ្ងៃ​ទី​២៨ ​ឧសភា​ ​​នៅ​​ទី​ស្នាក់​ការ​ច្រក​ទ្វា​រ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។

លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​​​ ថ្លែងថា​​ ​ខេត្តបន្ទាយមានជ័យ​មាន​ច្រក​សេដ្ឋកិច្ច​ចំនួន​៣​​ ​រួម​​មាន ​១-​​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដែល​ជា​ច្រក​សេដ្ឋកិច្ច​ និង​ជា​​ច្រក​ដែល​ភ្ញៀវ​អន្តរជាតិ​ឆ្លងកាត់​ពី​ប្រទេស​​ថៃ​មក​កម្ពុជា​ ២-​ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ​ ស្ថិត​​ក្នុង​ស្រុក​ម៉ា​ឡៃ​ និង​៣-​ច្រក​តំបន់​បឹង​ត្រកួន ​ស្រុក​ថ្មពួក​ ច្រក​២​នេះ​ គឺជា​ច្រក​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​​ទាំង​ពីរ ។​

​លោក​បាន​បន្ត​ថា​ ​នៅ​ច្រក​ទ្វា​រអន្តរជាតិ​ប៉ោយ​ប៉ែ​ត​ គឺ​ភ្ញៀវ​ទេសចរ​ថៃ​ចូល​មក​កម្ពុជា ​គឺ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ហើយ​នៅ​ថ្ងៃ​ទី​​៥​ដល់​​៧ ខែ​​​មិថុនា​ ២០១៥ ​​​​ភ្ញៀវ​ថៃ​​នឹងចូល​មក​កម្ពុជា​តាម​ច្រក​ទ្វា​រ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មាន​ចំនួន​១.៥០០​នាក់​ ដើម្បី​ចូល​មក​លេង​នៅ​ប្រទេស​កម្ពុជា​ ទិស​ដៅ​​ទៅ​កម្សាន្ត​នៅ​ប្រាសាទ​អង្គ​រវត្ត​​ ខេត្តសៀមរាប​ ។

​លោក ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេ​ចរណ៍​មាន​ប្រសាសន៍​ថា​​ ​​កិច្ចប្រជុំ​ពង្រឹង​ការងារ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​ចំនួន​១.៥០០​នាក់​ ដែល​ចូល​តាម​​ច្រក​ទ្វា​រអន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត ​។ ​​​មន្ត្រី​ និង​អង្គភាព​ពាក់ព័ន្ធ ​ត្រូវ​ចូលរួម​យកចិត្តទុកដាក់​ការពារ ​និង​ទទួលខុសត្រូវ​សម្រាប់​ភ្ញៀវ​​​​ដែល​ចូល​មក​កម្ពុជា ​ដើម្បីឱ្យ​​ដំណើរ​កម្សាន្ត​មាន​សុវត្ថិភាព​ ៕

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​​កាសែត​កោះ​សន្តិ​ភាព