ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​កើន​ជាង​១.៧០០​នាក់ ដោយសារ​រលក​កម្តៅ​នៅ​ឥណ្ឌា

8 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ នេះ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​១.៧០០​នាក់​ហើយ បាន​ស្លា.ប់​ដោយសារ​រលក​កម្តៅថ្ងៃ ដែល​កើន​ដល់​៥០​អង្សា​សេ នៅ​ក្នុង​រដ្ឋ Andhra Pradesh និង រដ្ឋ​Telangana នៃ​ប្រទេស​ឥណ្ឌា ។ មនុស្ស​ជា​ច្រើន​រយ​នាក់

ប្រទេស​ឥណ្ឌា ៖ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ២០១៥ នេះ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​១.៧០០​នាក់​ហើយ បាន​ស្លាប់​ដោយសារ​រលក​កម្តៅថ្ងៃ ដែល​កើន​ដល់​៥០​អង្សា​សេ នៅ​ក្នុង​រដ្ឋ Andhra Pradesh និង រដ្ឋ​Telangana នៃ​ប្រទេស​ឥណ្ឌា ។ មនុស្ស​ជា​ច្រើន​រយ​នាក់ ពិសេស​បណ្តា​អ្នក​ក្រីក្រ​បំផុត តែង​ស្លាប់​ដោយសារ​ធាតុអាកាស​ក្តៅ​ខ្លាំង រៀង​រាល់​រដូវក្តៅ នៅ​ឥណ្ឌា ។

រលក​ក្តៅ​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា​ហាក់​ពុំ​ទាន់​បង្ហាញ​ពី​ការ​ចុះ​ថយ នាំ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ពិសេស​បណ្តា​អ្នក​ក្រីក្រ​បំផុត ដែល​បង្ខំចិត្ត​ធ្វើការ​នៅ​កណ្តាលវាល ។

នៅ​តាម​មន្ទីរពេទ្យ​ទាំងឡាយ​នៃ​បណ្តា​រដ្ឋ​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា ដែល​រង​ការ​ប៉ះពាល់​ខ្លាំង បាន​ប្រមូល​កម្លាំង ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ ដោយសារ​ក្តៅ​ខ្លាំង ហើយ​អាជ្ញាធរ​បាន​ណែនាំ​កុំឱ្យ​ប្រជាជន​ចេញ​ទៅ​ក្រៅ ៕