ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិប្រទះ​ឃើញ​ក្បាល ​ឆ្អឹង ​និង​គ្រឿងក្នុង​គោ​៣​ក្បាល ដែល​ចោរ​បន្សល់ទុក ​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ មេគោ​២​ក្បាល ​និង​កូន​គោ​ឈ្មោល​១​ក្បាល ត្រូវ​​​ចោរលួច​យក​ទៅ​ពន្លះ​យក​សាច់ទៅ​បាត់​ ​បន្សល់​​ទុក​តែ​ ក្បាល​ ឆ្អឹង ​​និង​គ្រឿងក្នុង ​​ត្រូវ​​អ្នកភូមិ​​ប្រទះឃើញ​នៅ​ក្នុង​ត្រពាំង​ទឹក​មួយ​កន្លែង

រាជ​ធានី​ភ្នំពេញ ​៖ មេគោ​២​ក្បាល ​និង​កូន​គោ​ឈ្មោល​១​ក្បាល ត្រូវ​​​ចោរលួច​យក​ទៅ​ពន្លះ​យក​សាច់ទៅ​បាត់​ ​បន្សល់​​ទុក​តែ​ ក្បាល​ ឆ្អឹង ​​និង​គ្រឿងក្នុង ​​ត្រូវ​​អ្នកភូមិ​​ប្រទះឃើញ​នៅ​ក្នុង​ត្រពាំង​ទឹក​មួយ​កន្លែង បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទីរសៀល​ថ្ងៃ​ទី​២៨ ​ឧសភា ​​​​ស្ថិត​នៅខាង​មុខ​វត្តត្រពាំង​ឈូក ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែនជ័យ ​។

អ្នក​ភូមិ​បាន​និយាយ​​ថា គោ​ទាំង​៣​ក្បាល​​ ដែល​​​ក្រុម​ចោរ​លួច​​យក​មក​​កាប់​ពន្លះ​យក​សាច់​​នេះ ​គឺ​មិន​ទាន់​ស្គាល់​ម្ចាស់​គោ​​ទាំង​នេះ​នៅឡើយ​ទេ ព្រោះ​មិនដឹង​ថាចោរលួច​ពី​​កន្លែង​ណា​មក ខណៈ​​​​ពេល​គាត់​​​ដឹកគោ​​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ត្រង់​ចំណុច​នោះ ​ស្រាប់តែប្រទះ​ឃើញ​ក្បាល ឆ្អឹង ​គ្រឿងក្នុង​ ​និង​​លាមក​ខាងលើ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​​ឡោ​ឡើង​ភ្លាម​ៗ​តែ​ម្ដង​ ។

​​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​មាន​មនុស្ស​ទៅ​ចោមរោម​មើល​យ៉ាង​ច្រើន ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​​ស្គាល់​​ ​ចំណែក​​អ្នករស់​នៅ​ជិត​ខាង​​ក៏មិន​មាន​នរណា​ម្នាក់​​បាត់គោ​​ដែរ ​​តាម​ការ​​ស្មាន​ប្រហែល​ជាគោ​ទាំង​៣​ក្បាលនេះ​ចោរលួច​​ពី​​​ទី​ឆ្ងាយ​​ ហើយ​យក​មក​ពន្លះ​យក​សាច់នៅទីនេះ ។​ ​

​មន្ត្រី​នគរ​បាល​​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល កម្លាំង​សមត្ថកិច្ច​​​ចុះ​ទៅ​កាន់កន្លែង​កើតហេតុ ​ដើម្បី​ពិនិត្យ​ជាក់ស្ដែង ឃើញ​នៅ​សល់​តែ​ក្បាល​៣ ឆ្នឹ​ង​ គ្រឿងក្នុង​មួយ​ចំនួន និង​លាមក នៅ​ក្នុង​​ត្រពាំងទឹក ដែល​​ក្រុម​ចោរ​បានកាប់​ពន្លះ​យក​សាច់​ទៅ​បាត់​អស់ បន្ទាប់មក​​​​អ្នក​ភូមិ​ក៏​​​​នាំ​គ្នា​កាត់​ចែក​គ្នាយក​ទៅ​ផ្ទះរៀងៗខ្លួន ៕

ព័ត៌​មាន​ពិស្តារ​មានផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព