ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​កម្តៅ​​នៅ​ឥណ្ឌា​ បន្ត​សម្លា.ប់​មនុស្ស​ជាង​១.៥០០​នាក់​ហើយ

8 ឆ្នាំ មុន

រលក​ក្តៅ​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា បាន​សម្លា.ប់​មនុស្ស​ជាង​១.៥០០​នាក់​ហើយ គិតមកត្រឹម​ល្ងាចថ្ងៃ​ទី​២៨ ឧសភា ២០១៥ ហើយ​ហាក់​ពុំ​ទាន់​បង្ហាញ​ពី​ការ​ចុះ​ថយ នាំ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ពិសេស​បណ្តា​អ្នក​ក្រីក្រ​បំផុត ដែល​បង្ខំចិត្ត​ធ្វើការ​នៅ​កណ្តាលវាល

រលក​ក្តៅ​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា បាន​សម្លាប់​មនុស្ស​ជាង​១.៥០០​នាក់​ហើយ គិតមកត្រឹម​ល្ងាចថ្ងៃ​ទី​២៨ ឧសភា ២០១៥ ហើយ​ហាក់​ពុំ​ទាន់​បង្ហាញ​ពី​ការ​ចុះ​ថយ នាំ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ពិសេស​បណ្តា​អ្នក​ក្រីក្រ​បំផុត ដែល​បង្ខំចិត្ត​ធ្វើការ​នៅ​កណ្តាលវាល ។

មន្ទីរពេទ្យ​ទាំងឡាយ​នៃ​បណ្តា​រដ្ឋ​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា ដែល​រង​ការ​ប៉ះពាល់​ខ្លាំង បាន​ប្រមូល​កម្លាំង ​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ ដោយសារ​ក្តៅ​ខ្លាំង ហើយ​អាជ្ញាធរ​បាន​ណែនាំ​កុំឱ្យ​ប្រជាជន​ចេញ​ទៅ​ក្រៅ ។

ផ្នែក​ឧតុនិយម​ឥណ្ឌា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម សម្រាប់ក្នុង​រដ្ឋ​ជា​ច្រើន ដោយសារ​សីតុណ្ហភាព​ឡើង​ដល់​ជាង​៤៥​អង្សា​សេ ។ លោក យ៉ា​ដាវ អ្នកនាំពាក្យ របស់​ផ្នែក​ឧតុនិយម​ឥណ្ឌា បាននិយាយ​ថា យើង​ពុំ​ព្យាករណ៍​ឃើញការ​ចុះ​ថយ​នៃ​រលក​ក្តៅ​ខ្លាំង​បំផុត​នេះ​នៅឡើយ សម្រាប់​ប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត ។

មនុស្ស​ជា​ច្រើន​រយ​នាក់ ពិសេស​បណ្តា​អ្នក​ក្រីក្រ​បំផុត តែង​ស្លាប់​ដោយសារ​ធាតុអាកាស​ក្តៅ​ខ្លាំង ​រៀង​រាល់​រដូវក្តៅ​ នៅ​ឥណ្ឌា ។ នៅ​រដ្ឋ​ឥន្ទ្រា​ប្រា​ដេ​ស ជា​រដ្ឋ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ មនុស្ស​ជិត​៩០០​នាក់​ស្លាប់​ចាប់តាំងពី​១​ស​ប្តា​ហ៍​កន្លង​មកនេះ ដោយ​សីតុណ្ហភាព​ក្នុង​រដ្ឋ​នេះ ឡើង​ដល់​៤៧​អង្សារ​សេ កាលពី​ថ្ងៃ​ទី​២៧ ឧសភា ។

លោក ទូល​ស៊ី រ៉ា​នី អ្នក​ទទួលខុសត្រូវ​ នៃ​អង្គភាព​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​រដ្ឋ​ឥន្ទ្រា​ប្រា​ដេ​ស និយាយ​ថា រដ្ឋាភិបាល​រដ្ឋ​នេះ​បាន​បង្កើត​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍ និង​តាម​សារព័ត៌មាន​ឯទៀត​ៗ ដើម្បី​ណែនាំ​មនុស្ស​ទាំងឡាយ កុំឱ្យ​ចេញ​ទៅ​ក្រៅ​ ដោយ​មិន​ពាក់មួក ឬ​ទទូរ​ឆ័​ត្រ ហើយ​ឱ្យ​នាំ​គ្នា​ផឹកទឹក​ឱ្យ​ច្រើន ។

វិ​ថី​ទាំងឡាយ​នៃ​ទីក្រុង​ហ៊ី​ដឺ​រ៉ា​បា​ដ រដ្ឋធានី​របស់​រដ្ឋ​នោះ ពុំ​សូវ​មាន​មនុស្ស​ឡើយ នា​ពេល​ថ្ងៃ ។ រលក​ក្តៅ​ខ្លាំង​ប៉ះពាល់​ដល់​ផ្នែក​មួយ​ធំ​របស់​ប្រទេស ក្នុង​នោះ​មាន​រដ្ឋធានី​ញូ​វ​ដែ​ល្លី ផង​ដែរ ដោយនៅ​ទីនោះ សូ​ម្បី​កៅស៊ូ​ថ្នល់​ក៏​រលាយ​ស្អិត​ដែរ ។

យោង​តាម​កាសែត Hindustan Times ថា សីតុណ្ហភាព​អតិបរមា នៅ​ក្រុង​ញូ​វ​ដែ​ល្លី ឡើង​ដល់​៤៥,៥​អង្សារ​សេ គឺ​ឡើង៥​អង្សារ​លើស​ពី​សីតុណ្ហភាព​មធ្យម​ប្រចាំ​រដូវ ។

ចំណែកនៅ​រដ្ឋ​តេ​ឡាន​ហ្គា​ណា ជាប់​ជិតខាង​រដ្ឋ​ឥន្ទ្រា​ប្រា​ដេ​ស ​រដ្ឋ​អូ​រី​សា និង ​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច សីតុណ្ហភាព​នៅ​ទីនោះ​ឡើង​ដល់​៤៨​អង្សា​សេ ៕​