ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​របស់​នគរបាល និង​ប៉េ​អឹ​ម​រាជធានី​ភ្នំពេញ ចុះ​ទៅ​ដកហូត​រថយន្ត​ជន​រង​គ្រោះ​ដែល​ក្រុម​ចោរ​យក​ទៅ​បញ្ចាំ​នៅ​កាស៊ីណូ​ជាយ​ដែន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​_​ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ សមត្ថកិច្ច​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​គ្នា​ចុះ​ទៅ​ដកហូត​យក​រថយន្ត​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ចោរ​រឹត​.​ក​

រាជធានី​ភ្នំពេញ​_​ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ សមត្ថកិច្ច​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​គ្នា​ចុះ​ទៅ​ដកហូត​យក​រថយន្ត​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ចោរ​រឹត​.​ក​សម្លាប់​ច្រក​បាវ​យក​ទៅ​ទម្លាក់​ចោល​នៅ​មាត់​ប្រឡាយ​ទឹក ក្នុងភូមិ​អូ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពេល​នេះ​ទទួល​បាន​ព័ត៌មាន​ថា រថយន្ត​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ឃាតករ​យក​ទៅ​ដាក់បញ្ចាំ​នៅ​កាស៊ីណូ​មួយ​កន្លែង​នៅ​ព្រំប្រទល់​ប្រទេស​វៀតណាម និង​ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា បេសកកម្ម​នោះ ខាង​នគរបាល​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ទោ អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​មួយ​ក្រុម​ខាង​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក គង់ ស​ន្ថា​រិ​ន ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទស និង​លោក​វរ​សេ នី​យ៍​ទោ ផា​ន់ ដា​រ៉ា​វុ​ធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន និង​សន្តិសុខ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​នោះ​ក៏​មានការ​សម្រប សម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ពេល​ព្រឹក​សមត្ត​កិច្ច​ទាំង​២​ក្រុម បាន​ជួបជុំ​គ្នា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល រួច​បន្តដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​កាស៊ីណូ​ជ្រៃ​ធំ ជាប់​ព្រំ​ប្រទាល់​ប្រទេស​វៀតណាម​ឡុ​ង ប៊ិ​ន ។

ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល ក្រុម​បេសកកម្ម​បាន​ទៅ​ដល់​គោលដៅ និង​បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់ មិន​ទាន់​ធ្វើការ​តាម​ជំនាញ​ភា្ល​ម​ទេ លុះដល់​ម៉ោង​៣​រសៀល ក្រុម​ប្រតិបត្តិការ​បាន​ចាប់​ដំណើរការ​តាម​និ​តិ​វិធី ។ ពេល​នោះ​សមត្ថកិច្ច​ត្រូវការ​ស្រាវជ្រាវ​រក​អ្នក​ទទួល​បញ្ចាំ​តាម​ព័ត៌មាន ដែល​សមត្ថកិច្ច​ក្តាប់​បាន ពេល​បាន​ជួប​អ្នក​ទទួល​បញ្ចាំ​ហើយ គេ​មិន​ទាន់​បាន​ប្រាប់​ថា រថយន្ត​នោះ​នៅ​ទីណា​ភ្លាម​ទេ តែ​គេ​បាន​ប្រាប់​ថា បាន​ទទួល​បញ្ចាំ​រថយន្ត​កាម​រី​២០០៧ ១​គ្រឿង​មែន ក្នុង​តម្លៃ​៥.០០០​ដុល្លារ​អា​មេ​រិ​ក ។ ពេល​ទទួល​ព័ត៌មាន​ថា រថយន្ត​ជន​រង​គ្រោះ​ស្ថិត​នៅ​លើ​ដៃ​អ្នក​បញ្ចាំ​នោះ​ហើយ សមត្ថកិច្ច​បាន​ប្រើប្រាស់​ថវិកា​ចំនួន​៥០០០​ដុល្លារ ធ្វើ​ជា​ធ្នាក់ ដើម្បី​លោះ​យក​រថយន្ត​វិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព