ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​​ស្រុក​អង្គស្នួល​ ចាប់​ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​៣​នាក់​ ​​

8 ឆ្នាំ មុន

ខេត្តកណ្ដាល​៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​ចំនួន​៣​នាក់​ ត្រូវ​បាន​នគរ​បាល​ស្រុក​អង្គស្នួល ចុះបង្ក្រាប​និង​ចាប់ឃាត់ខ្លួន​ រួម​នឹង​គ្រឿងញៀ.ន​ចំនួន​​៧​កញ្ចប់

ខេត្តកណ្ដាល​៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​៣​នាក់​ ត្រូវ​បាន​នគរ​បាល​ស្រុក​អង្គស្នួល ចុះបង្ក្រាប​និង​ចាប់ឃាត់ខ្លួន​ រួម​នឹង​គ្រឿងញៀន​ចំនួន​​៧​កញ្ចប់ ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ កាលពី​វេលា​​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៧ ​ឧសភា ​​នៅ​ចំណុចទួល​ម៉ុង ​ស្ថិត​ក្នុង​ភូ​​មិ​ព្រៃ​មាន ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ​​។

ជន​ស​ង្ស័យដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៣​នាក់​នេះ មាន​ ១-​ឈ្មោះ យឿ​ន ឌី​ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​​ជា​អ្នក​​ចែកចាយ​គ្រឿងញៀន មាន​ទីលំនៅ​ភូមិ​ព្រៃ​មាន ​ឃុំ​ព្រៃ​ពួច ​ស្រុក​អង្គស្នួល ​២-​ឈ្មោះ​ សុទ្ធ លៀង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ ​និង​​​៣-​ឈ្មោះ​ វាយ ​ណា​រី ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ទាំង​ពីរនាក់​​​មាន​ទីលំនៅ នៅ​​ភូមិ​សុខា​ភារ​ម្យ ឃុំ​លំហាច ស្រុក​អង្គស្នួល ​។

ក្រោយ​ពេល​ឃាត់ខ្លួន​នគរ​បាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​​ ​ដូច​ជា​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​​​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​​៧​កញ្ចប់​ ក្នុង​នោះ​មាន​កញ្ចប់​មធ្យម​ចំនួន​​៦ ​​និង​កញ្ចប់​តូច​១ ​​ទូរស័ព្ទដៃ​ម៉ាក​ណូ​​​គា​អិន​ចុច​ពិល​២​គ្រឿង​។

​តាម​ប្រ​​ភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំណាក់​អំពិល​ និង​ប៉ុស្តិ៍ពើក​ សហការ​ជាមួយ​ក​ម្លាំ​ង​នគរបាល​យុត្តិធម៌​ស្រុក ​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ ពេល​នោះ​ក៏​​ឃើញ​ជន​​ទាំង​៣នាក់​នេះ ហើយដោយ​មានការ​សង្ស័យ​ក៏​បាន​ឃាត់ខ្លួន​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ជាប់​ខ្លួន ​ទើប​បញ្ជូន​ជន​ទាំង៣នាក់​​​ រួមនឹង​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​​​ ​និង​កសាង​សំណុំរឿង​​​បញ្ជូន​​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត ៕