ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​សរសៃប្រសាទ​ម្នាក់​ចង​.​ក​ធ្វើ​អត្តឃា.ត​ចោល​ប្តី

8 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ សាក​សព​ស្ត្រី​ម្នាក់ ​ត្រូវ​​គេ​ប្រទះ​ឃើញចង.កធ្វើអត្តឃា.ត​​​ចោល​​ប្តី ព្រោះតែតូចចិត្ត​​កើតជំងឺសរសៃប្រសាទ​មើល​​មិន​ជា ដែល​ហេតុការណ៍​នេះបង្កឱ្យ​ភ្ញាក់ផ្អើល​កាលពី​​​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៧ ឧសភា ២០១៥ ស្ថិត​នៅ​ភូមិ​

ខេត្តបន្ទាយ​មានជ័យ ៖ សាក​សព​ស្ត្រី​ម្នាក់ ​ត្រូវ​​គេ​ប្រទះ​ឃើញចង.កធ្វើអត្តឃាត​​​ចោល​​ប្តី ព្រោះតែតូចចិត្ត​​កើតជំងឺសរសៃប្រសាទ​មើល​​មិន​ជា ដែល​ហេតុការណ៍​នេះបង្កឱ្យ​ភ្ញាក់ផ្អើល​កាលពី​​​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២៧ ឧសភា ២០១៥ ស្ថិត​នៅ​ភូមិ​ពន្លៃ​​ចាស់ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមាន​ជ័យ ។

​​ប្រភព​​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​​ឈ្មោះចាន់​ ភក្ត្រា អាយុ​២៨​​ឆ្នាំ មានទីលំ​នៅ​ភូមិ​ពន្លៃ ឃុំ​​ទ្រាស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ័យ​ ។

បើ​​តាម​ការ​​រៀបរាប់​​ពី​បុរស​​ជា​ប្តី​បាន​ឱ្យ​ដឹង​​ថា រូប​គាត់​​និង​ប្រពន្ធ​​មិន​ដែល​មាន​​ទំនាស់​ពា​ក្យសម្តី​នឹង​គ្នា​​ទេ ​ហើយ​គាត់​បាន​​រៀប​ការ​​តាំងពី​ឆ្នាំ​​២០០៧ ​មក​ម្ល៉េះ តែ​គ្មាន​កូន​ទេ ។ ហើយ​​១​ឆ្នាំ​កន្លង​ទៅ​នេះ ប្រពន្ធ​របស់​បាន​ធ្លាក់ខ្លួន​ក្លាយជា​មនុស្ស​សរសៃប្រសាទ ពេល​ខ្លះ​ប្រពន្ធ​ដើរ​បាត់​ពី​ផ្ទះ ហើយ​គាត់​ជា​ប្តី ​និង​សាច់ញាតិ​បាន​ដើរ​រក ជួនកាល​​ឃើញ​ដេក​​ក្នុង​ដុប ។​ ​

នៅ​យប់​កើតហេតុ ​ក្រោយ​ពី​ហូប​បាយ​ហើយ​ គាត់​បានទៅ​​ដើរ​អង្គុយ​លេង​ផ្ទះ​អ្នក​ជិត​ខាង ពេល​ត្រឡប់​មក​វិញ ​ស្រាប់តែ​បាត់​ប្រពន្ធ ក៏​ដើរ​រក ព្រមទាំង​ឱ្យ​​អ្នក​ជិត​ខាង​​ជួយ​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​​​ចង​.​ក​ធ្វើ​អត្តឃាត​​នៅ​នឹង​ធ្នឹមរោង​ម៉ាស៊ីនកិនស្រូវខាងក្រោយ​ផ្ទះ​ មិនដឹង​ជា​ស្លាប់​ពី​ពេល​ណា​នោះ​​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព