ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម សហការ​ជាមួយ​ទីភ្នាក់ងារសហរដ្ឋ​អាមេរិក ​( USAID) សន្យា​បន្តផ្សព្វផ្សាយគោលនយោ​បាយកសិកម្ម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​អោយ​ប្រើប្រាស គោ​នយោបាយ​ផ្សព្វផ្សាយ​កសិកម្ម​នៅ​កម្ពុជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ សហរដ្ឋ​អាមេរិក សម្រាប់​ការ អភិវឌ្ឍន៍​អន្តរជាតិ ( USAID) កាលពី​

រាជធានី​ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​អោយ​ប្រើប្រាស គោ​នយោបាយ​ផ្សព្វផ្សាយ​កសិកម្ម​នៅ​កម្ពុជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ សហរដ្ឋ​អាមេរិក សម្រាប់​ការ អភិវឌ្ឍន៍​អន្តរជាតិ ( USAID) កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​ឧសភា ​២០១៥ ​នៅ​សណ្ឋាគា​កាំ​បូ​ឌី​យ៉ា​ណា បាន​ធ្វើការ​សន្យា​យ៉ាង​មុតមាំ​ថា នឹង​ពង្រឹង​បន្ត​គោល ផ្សព្វផ្សាយ​កសិ​កម្ម ដែល​មាន ជំ​ហ៊ាន​ៗ ទៅ​ដល់​សាធារណជន នៅ​ទូ​ទាំង ប្រទេស​ឲ្យទទួល​បាន​ផ្លែផ្កា ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក​ក៏​ទទួល ស្គាល់​​នូវ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ។

លោក​អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ដាក់​ឲ្យ​ប្រើប្រាស់ គោលនយោបាយ ផ្សព្វផ្សាយ​កសិកម្ម នៅ​កម្ពុជា ថា​ក្រសួងកសិកម្ម មាន​ឆន្ទៈ និង​តាំងចិត្ត យ៉ាង​មុតមាំ ក្នុង​ការ​ដឹកនាំ​អនុវត្ត​គោល នយោបាយ​នេះ និង​អំពាវនាវ​ក្នុង​ស្មារតី​លើកទឹកចិត្តដល់​អ្នកផ្ដល់​សេវា​ផ្សព្វផ្សាយ​កសិកម្ម​ទាំងអស់ ទាំង​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ កសិករ​ក៏​ដូច​ជា សហគមន៍​កសិករ ចូលរួម​ទាំងអស់​គ្នា និង​ជួយ​គាំទ្រ​ការ​អនុវត្តន៍ គោលនយោបាយ ផ្សព្វ ផ្សាយ​កសិកម្ម​នេះ ​។

ក្នុង​គោលបំណង​ឲ្យ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ រួមចំណែក​លើកកម្ពស់ ការ​អភិវឌ្ឍន៍​វិស័យ កសិ​កម្ម ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ កាត់​បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាជន​កម្ពុជា និង​រួមចំណែក​សម្រេច គោលដៅ​នៃ​កំណែ​ទម្រង់ ដើម្បី​ចីរភាព នៃ​ការ​អភិវឌ្ឍន៍ ប្រទេស​ជាតិ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព