ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុ្ន​ក​សារព័ត៌មាន​ជាង​៤០​ស្ថាប័ន​ជួបជុំ​ពិភាក្សាពី​ការ​ប្រែប្រួល​អាកាសធាតុ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​សារព័ត៌មាន​ដែល​មក​ពី​ស្ថាប័ន​ជាង​៤០ បាន​មក​ជួបជុំ​គ្នា​ពិភាក្សា​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​សារព័ត៌មាន​ដែល​មក​ពី​ស្ថាប័ន​ជាង​៤០ បាន​មក​ជួបជុំ​គ្នា​ពិភាក្សា​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ជាមួយ​អង្គការ​ជា​ដៃគូ​ជាតិ អន្តរជាតិ ដើម្បី​ប្រមូលផ្តុំ​ចំណេះដឹង វិទ្យាសាស្ត្រ​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ កសិកម្ម សន្តិសុខ​ស្បៀង​ និងការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលរួម​នៅ​កម្ពុជា​។

កម្មវិធីនេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៨-២៩ ឧសភា នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ និង​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​ផង​ដែរ​។

សិក្ខាសាលា​នេះ ធ្វើ​ឡើង​ក្នុង​ន័យប្រមូលផ្តុំ​ចំណេះដឹង​វិ​ទ្យ​សាស្ត្រសម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ​កសិកម្ម និង​សន្តិសុខ​ស្បៀង​ជូន​ដល់​សិក្ខាកាម ដែល​ជា​អ្នក​សារព័ត៌មាន​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ជូន​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​ឲ្យ​យល់​ដឹង និង​មាន​វិធានការ​ចូលរួម​ការពារ និង​ទប់ស្កាត់​រាល់​បញ្ហាដែល​អាច​កើត​ជាយ​​​ថា​ហេតុ​នៅ​កម្ពុជា ពិសេស​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង​។

លោក Leo Sebastian ប្រធាន​កម្មវិធី​គម្រោង​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ ទទួល​បន្ទុក​ការងារ​បម្រែបម្រួល​អាកាសធាតុ កសិកម្ម និង​សន្តិសុខ​ស្បៀង​សម្រាប់​ភូមិភាគ​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​អង្គការ CCAFS-SEA  បាន​រៀបចំ​ធ្វើ​នៅ​ឥណ្ឌូចិន ដោយ​ចាប់ផ្តើម​ពី​កម្ពុជា បន្ទាប់​ពី​បាន​បញ្ចប់​នៅ​ហ្វី​លី​ពី​ន ថៃ និង​ឥណ្ឌូ​នេ​ស៊ី​។

លោក​បញ្ជាក់​ថា ផល​ប៉ះពាល់​ស្បៀង​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ បាន​ក្លាយទៅជា​បញ្ហា​ធ្ងន់ធ្ងរ​នៅ​លើ​ពិភពលោក ដូច្នេះ​ដើម្បី​បង្កើន​នូវ​សុវត្ថិភាព​ចាំបាច់​យើង​ទាំងអស់​គ្នា និង​អ្នកដឹកនាំ​ត្រូវ​បង្កលទ្ធភាព​ជួប​គ្នា ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។

លោក​បាន​បន្ត​ថា អង្គការ​របស់​លោក​ចុះ​ប្រតិបត្តិ​នៅ​ពេល​នេះ គឺ​ផ្តោត​ទៅ​លើ​បញ្ហា​មួយ​ចំនួនសម្រាប់​ដោះស្រាយ​បញ្ហា​ជាស​កល​ទាក់ទង​ទៅ​នឹង​អាកាសធាតុ កសិកម្ម សន្តិសុខ​ស្បៀង នៅ​អាស៊ី​អាគ្នេយ៍​នេះឯង​។ បញ្ហា​បម្រែបម្រួល​អាកាសធាតុ​​​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​វិស័យ​កសិកម្ម និង​ជះ​លទ្ធិ​ពល​មក​លើការ​បម្រែបម្រួល​អាកាសធាតុ​វិញ ដូច្នេះ​ប្រតិបត្តិការ​របស់​លោក​នៅ​ឆ្នាំ​២០១៥​នេះ គឺ​ផ្តោត​ទៅ​លើ​ប្រ​ទេ​សតែ​ចំនួន​៣ ​គឺ កម្ពុជា វៀតណាម ឡាវ​ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​។

លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ បាន​ឲ្យ​ដឹង​ថា វេទិកានេះ​ពិតជា​ប្រសើរ​សម្រាប់​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពាក់ព័ន្ធ​ការ​បម្រែបម្រួលអាកាសធាតុ កសិកម្ម និង​សន្តិសុខ​ស្បៀងដល់​កសិករ​ឲ្យ​បានដឹង​ពី​ហានិភ័យ និង​គ្រោះ​មហន្តរាយ​ដែល​បាន​កើតឡើង ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព