ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Solf-Tennis បើក​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​លោក ស ខេ​ង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា Solf-Tennis ដណ្តើម​ពានរង្វាន់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង លើក​ទី​២ បាន​ចាប់ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ហើយ​តាម​ការ​គ្រោងទុក​ការ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា Solf-Tennis ដណ្តើម​ពានរង្វាន់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង លើក​ទី​២ បាន​ចាប់ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ហើយ​តាម​ការ​គ្រោងទុក​ការ​ប្រកួត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ឧសភា ។

លោក​ជា ប៊ុ​ន​ហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​អះអាង​ថា ព្រឹត្តិការណ៍​នេះ​ឧបត្ថម្ភ​ទាំងស្រុង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង តែ​ម្តង ដោយ​​មាន​កីឡាករ​-​កីឡាការិនី​សរុប​៩៨​នាក់ ក្នុង​នោះ​៥​នាក់​ជា​កីឡាការិនី​មក​ពី​ក្លិប​-​សមាគម​ចំនួន​៩ ចូលរួម​។ ក្លិប​-​សមាគម​ទាំង​៩​នោះ​មាន​ក្រសួង​មហាផ្ទៃ​, ក្រសួងការពារជាតិ​, I Can, ខេត្តកំពង់ស្ពឺ​, ខេត្តកំពង់ឆ្នាំង​, ខេត្តព្រៃវែង​, ខេត្តកណ្តាល និង​ក្លិប​មហាជន ។ ការ​ប្រកួត​ចែក​ចេញ​ជា​២​ក្របខ័ណ្ឌ គឺ​ក្របខ័ណ្ឌ​ក​-១ ដែល​មាន​វិញ្ញាសា​វាយ​ទោល និង​វាយ​គូ​បុរស​-​នារី និង​ក្របខ័ណ្ឌ​ក​-២ មាន​វិញ្ញាសា​វាយ​ទោល និង​វាយ​គូ​បុរស​-​នារី និង​វិញ្ញាសា​វាយ​គូ​ចម្រុះ ។

សូម​បញ្ជាក់​ថា ប្រភេទ​កីឡា Solf-Tennis ដែល​ហូរ​ចូល​មក​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​២០១១​នោះ ទើបតែ​ចុងឆ្នាំ​២០១៤​ទេ ដែល​សហព័ន្ធ​ត្រូវ​បង្កើត​ឡើង ។ ជាមួយនឹង​ការ​បង្កើត​នេះ កីឡា Solf-Tennis បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់​ដោយ​ដណ្តើម​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ទៀត​ផង​។ សព្វ​ថ្ងៃនេះ​មាន​ខេត្ត​ចំនួន​៤ ដែល​មាន​កីឡា Solf-Tennis ហើយ​ថ្ងៃ​ខាង​មុខ​ប្រភេទ​កីឡា​នេះ​អាច​នឹង​បញ្ចូល​ទៅ​តាម​សាលារៀន​ទៀត​ផង បុ​៉​ន្តែ​អ្វី​ដែល​លំបាក​នោះ​គឺ​សម្ភារ​សម្រាប់​កីឡា​នេះ​មិន​មាន​លក់​នៅ​ស្រុក​ខ្មែរ​ឡើយ ។

ទោះបី​យ៉ាងនេះ​ក៏​ដោយ ក៏​សហព័ន្ធ​នៅ​តែ​ជំរុញ​ឱ្យ​បើក​ក្លិប​ឱ្យ​បាន​ច្រើន​ដោយ​សហព័ន្ធ​មិន​ត្រឹមតែ​ផ្តល់​សម្ភារ​ជូន​ប៉ុ​ណ្ណោះ​ទេ តែ​ប្រសិនបើ​រ៉ាកែត​ខូច សហព័ន្ធ​នឹង​ជួយ​ជួសជុល និង​ចាក់​សំណាញ់​ឱ្យ​ជា​ថ្មី​ទៀត​ផង សំខាន់​សហព័ន្ធ​ចង់ឱ្យ​កីឡា Solf-Tennis រីក​ចម្រើន​គ្រប់​ច្រកល្ហក​ក្នុង​ប្រទេស​កម្ពុជា ។

គួរ​រំលឹក​ផង​ដែរ​ថា កីឡា​ប្រភេទ​នេះ ថ្វី​ដ្បិត​ទើបតែ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ក៏​ពិតមែន ប៉ុ​ន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ កីឡា Solf-Tennis បាន​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​នៃ​ការ​ដណ្តើម​បាន​នូវ​មេដាយ​យ៉ាងច្រើន​ពី​ការ​ទៅ​ចូលរួម​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក ៕