ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ សា​រុន ប៉ះ​ជ័យ ស៊ី​នេ​ត ជា​លើក​ទី​1 នៅ​លើ​សង្វៀន​ស៊ី​ធី​អិន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ឧសភា ស្អែក​នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​២​រូប គឺ​កីឡាករ​ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា និង​កីឡាករ​ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ឧសភា ស្អែក​នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​២​រូប គឺ​កីឡាករ​ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា និង​កីឡាករ​ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ នឹង​ឡើង​សង្វៀន​ស៊ី​ធី​អិន​សាក​កណ្តាប់ដៃ​គ្នា​ជា​លើក​ដំបូង​ដើម្បី​ចង់​ដឹង​ថា នរណា​ខ្លាំង​ជាង​នរណា ។ កីឡាករ​ទាំង​ពីរ​សុទ្ធតែ​បង្ហាញ​ឆន្ទៈ​ដូច​គ្នា​ថា នឹង​ផ្តួល​គូប្រកួត​រៀងខ្លួន បើ​ទោះជា​ភាព​ជាក់ស្តែង​នៅ​មិន​ទាន់​មាន​អ្នក​ព្យាករ​ដឹង​ពី​លទ្ធផល​នៅឡើយ​ក្តី ។

ផា​ន់ សា​រុន ហាក់​មិនសូវ​មាន​សង្ឃឹម​មុតមាំ​បុ​៉​ន្មា​ន​ទេ បើ​ទោះជា​គេ​ដឹង​ថា កីឡាករ​ជ័យ ស៊ី​នេ​ត ហាក់​ធ្លាក់ដៃ​ក្នុង​ការ​ប្រកួត​ខុស​ពី​កាល​មុន​នា​រយៈពេល​ចុង​ក្រោយ​នេះ​ដោយសារ​មិនសូវ​បាន​ឡើង​ប្រកួត ។ លោក​និយាយ​ថា មិន​អាច​មើល​ស្រាល​កីឡាករ​រូប​នេះ​បាន​ទេ ដោយសារ​តែ​គាត់​ទោះបី​អន់​កម្ពស់​បន្តិច​មែន តែបើ​និយាយ​ពី​ចិត្ត​វិញ គឺ​សឿង​គ្រាន់បើ កម្លាំង​សុ​៊​ហ្វ​ក៏​ខ្លាំង​វាយ​មិន​ចេះ​ហត់​ឡើយ ។ លោក​សង្ឃឹម​តែ​៥០​ភាគរយ​បុ​៉​ណ្ណោះ​សម្រាប់​ឱកាស​ជួប​គ្នា​ជា​លើក​ទី​១ ជាមួយ​កីឡាករ​ជ័យ ស៊ី​នេ​ត នៅ​ថ្ងៃស្អែក​នេះ ។ ទោះបី​យ៉ាងណា បញ្ច្រាសទិស​នឹង​ភាព​ស្ទាក់ស្ទើរ​នេះ លោក​បែរជា​បញ្ជាក់​ឱ្យ​ដឹង​ពី​ផែនការ​ហ្វឹកហាត់​ជាប់លាប់​ដែល​លោក​បាន​ធ្វើ​នៅ​មុន​គម្រោង​ចេញ​ប្រកួត​ជាមួយ ជ័យ ស៊ី​នេ​ត ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ​ទៅ​វិញ ។ ផា​ន់ សា​រុន និយាយ​ថា ខ្លួន​បាន​ហ្វឹកហាត់​ទាំង​ផ្នែក​ប្រដាល់ និង​ហាត់​រត់​យ៉ាង​ហោច​១​ស​ប្តា​ហ៍​មុន​ដើម្បី​បង្កើន​ក្បាច់គុន​ផង និង​ដើម្បី​បង្កើន​កម្លាំង​កុំឱ្យ​ឆាប់​ហត់​ផង​ក្នុង​ពេល​ប្រកួត ។ ផា​ន់ សា​រុន ត្រូវ​គេ​កត់​សម្គាល់ថា ជា​កីឡាករ​មួយ​រូប​ដែល​ខ្លាំង​កណ្តាប់ដៃ​ម៉ាត់ និង​ស្នៀត​ជើង​ទាត់​គួរ​ឱ្យ​សរសើរ បុ​៉​ន្តែ​ការ​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​ពេល​ជួប ជ័យ ស៊ី​នេ​ត លើក​នេះ​ត្រូវ​គេ​សន្និដ្ឋាន​ថា ជា​ការ​បន្ទាបខ្លួន​របស់​អ្នក​គុន​និយម​បុ​៉​ណ្ណោះ ។

ដោយឡែក​ចំពោះ​កីឡាករ​ជ័យ ស៊ី​នេ​ត ឯណេះ​វិញ ទោះបី​លោក​ប្រាប់​ថា មិនសូវ​បាន​ហ្វឹកហាត់​ដិត​ដល់​ដោយសារ​ជាប់រវល់​ការងារ​ផ្សេង ក៏​លោក​អះអាង​ថា ត្រូវ​តែ​យកឈ្នះ​កីឡាករ​ផា​ន់ សា​រុន ឱ្យ​ខាង​តែ​បាន​ក្នុង​ជំនួប​លើក​ដំបូង​នេះ ។ លោក​និយាយ​ថា ការ​ប្រកួត​នៅ​ថ្ងៃស្អែក​នេះ លោក​នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​ដែល​ខ្លួន​មាន​មិន​ឱ្យ​ទស្សនិកជន ក៏​ដូច​ជា​អ្នកគាំទ្រ​លោក​ខកចិត្ត​ឡើយ ។ ចាំ​មើល តើ​កីឡាករ​ទាំង​២​នាក់​នេះ​អ្នក​ណា​នឹង​ក្លាយជា​អ្នក​ឈ្នះ​ពិតប្រាកដ​នៅ​ថ្ងៃស្អែក​នេះ ។

បន្ថែម​ពីលើ​ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​នៅ​ថ្ងៃស្អែក ក៏​មាន​គូ​ពិសេស​មួយគូ​ទៀត គឺ​កីឡាករ​រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​កីឡាករ​ម៉ៅ ដាំ​ដូច មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ រឿ​ម វណ្ណៈ ទោះបី​គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដែល​តែង​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ក្តី ក៏​គេ​មិន​ហ៊ាន​មើល​ស្រាល​សមត្ថភាព​កីឡាករ​ម៉ៅ ដាំ​ដូច នោះ​ទេ ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក កីឡាករ​ទាំង​ពីរ​ហាក់​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ពិបាក​បែងចែក​ថា នរណា​ខ្លាំង​ជាង​នរណា​ណាស់ បើ​មើល​លើ​វិជ្ជា​គុន ។ បុ​៉​ន្តែ​បើ​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់ ម៉ៅ ដាំ​ដូច ល្អ​ជាង​ត្រង់​មានចិត្ត​អំណត់ វាយ​មិន​ចេះ​ច្រឡោត​ផ្តេសផ្តាស ដែល​ផ្ទុយ​ស្រឡះ​ពី រឿ​ម វណ្ណៈ ដែល​មានចិត្ត​ឆេវឆាវ​ធ្វើ​ឱ្យ​គេ​ឧស្សាហ៍​ភ្លាត់ស្នៀត​ពេល​ប៉ះ​គូប្រកួត​ដែល​វាយ​តាម​បច្ចេកទេស ។

ក្រៅពី​នេះ ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ណ​ក់ ស៊ីនួន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន និង​កីឡាករ​ម៉​ន វ​ណី្ណ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ។ កីឡាករ​ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ឈាង ឡុ​ង មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ​ប្រាក់ រស្មី មក​ពី​ក្លិប​តា​ឯក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕