ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ព្យុះ​តិច​ជាង​ធម្មតា​នៅ​អា​ត្ល​ង់​ទិ​ក​ក្នុង​ឆ្នាំ​2015

8 ឆ្នាំ មុន

យោង​តាម​ការ​ព្យាករ​របស់​ទីភ្នាក់ងារ​មហាសមុទ្រ និង​បរិយាកាស​អា​មេ​រិ​ក NOAA កាលពី​ថ្ងៃ​ទី​២៧ ឧសភា​ថា នឹង​មាន​ព្យុះ​តិច​ជាង​ទម្លាប់​ពីលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ក្នុង​ឆ្នាំ​២០១៥ ។

យោង​តាម​ការ​ព្យាករ​របស់​ទីភ្នាក់ងារ​មហាសមុទ្រ និង​បរិយាកាស​អា​មេ​រិ​ក NOAA កាលពី​ថ្ងៃ​ទី​២៧ ឧសភា​ថា នឹង​មាន​ព្យុះ​តិច​ជាង​ទម្លាប់​ពីលើ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ក្នុង​ឆ្នាំ​២០១៥ ។

ទោះបី​យ៉ាងណា NOAA ពុំ​បដិសេធ​ឡើយ​ពី​លទ្ធភាព​កើត​ខ្យល់ព្យុះ​បង្ក​គ្រោះ​មហន្តរាយ​ធំ​ៗ ហើយ​ទទូច​លើ​ភាព​ចាំបាច់​រៀបចំ​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ព្យុះ​ទាំងនេះ ។

NOAA វាយតម្លៃ​ថា មាន​លទ្ធភាព​៧០% ដែល​ព្យុះ​រវាង​ពី​៦ ទៅ​១១ អាច​កើត​មាន​ក្នុង​រដូវ​នេះ​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ វិច្ឆិកា ។ ព្យុះ​៣ ទៅ​៦ អាច​ក្លាយជា​ព្យុះសង្ឃរា ក្នុង​នោះ​ព្យុះ​២​អាច​ស្ថិត​ក្នុង​ប្រភេទ​ព្យុះសង្ឃរា​ទី​៣ ទី​៤ ឬ​ទី​៥ ដែល​មាន​កម្លាំង​ខ្យល់​ចាប់ពី​យ៉ាងតិច​១៧៨​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ឡើង​ទៅ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោកស្រី KATHRYN SULLIVAN នាយិកា​របស់ NOAA និយាយ​ថា នេះ​ជា​លទ្ធភាព​ខ្ពស់​បំផុត​។ តែ​លោកស្រី​គូស​បញ្ជាក់​ថា ក៏​មាន​លទ្ធភាព​២០% ដែរ ដែល​រដូវ​ព្យុះ​នេះ​ជា​រដូវ​ធម្មតា​មួយ ។

ក្នុង​រដូវ​ធម្មតា​មួយ​គិត​រវាង​ពី​ឆ្នាំ​១៩៨១ ទៅ​២០១០ គេ​រាប់​ឃើញ​ជា​មធ្យម​នូវ​ព្យុះ​ត្រូ​ពី​កាល់​ចំនួន​១២ ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ​ព្យុះ​៦ ក្លាយជា​ព្យុះសង្ឃរា ។

លោកស្រី​បន្ត​ថា រដូវ​ព្យុះ​ពុំ​សូវ​ខ្លាំង​មួយ​ខុស​ពី​ធម្មតា​ពុំ​មាន​ន័យ​ថា យើង​ពុំ​មានការ​ភ័យ​ខ្លាច​នោះ​ទេ ដូចដែល​យើង​ធ្លាប់​ជួប​ប្រទះ​រួច​ហើយ​កាលពី​អតីតកាល ។

លោកស្រី​រំលឹក​ពី​រដូវ​ព្យុះ​មិនសូវ​សកម្ម​មួយ​កាលពី​ឆ្នាំ​១៩៩២ ជាមួយ​ព្យុះ​ត្រូ​ពី​កាល់​សរុប​តែ​៧​ប៉ុណ្ណោះ តែ​ព្យុះ​ឈ្មោះ ANDREW ក្លាយជា​ព្យុះ​ដ៏​ខ្លាំង​មួយ​ប្រភេទ​ទី​៥ ហើយ​បំផ្លាញ​បណ្តា​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងត្បូង​រដ្ឋ​ផ្ល​រី​ដា​ធ្ងន់ធ្ងរ​បំផុត ៕