ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​វ៉ា​២គ្រឿង​បុក​គ្នា​របួសធ្ងន់​២​នាក់​​ ​ស្រាល​២​នាក់

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​​មួយ​កើត​​ឡើងរ​​វាង​ម៉ូតូវី​វ៉ា​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង ​បណ្តាល​ឱ្យ​របួសធ្ងន់​និង​ស្រាល​៤​នាក់ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ ​ឧសភា នៅ​ក្បែរ​ស្ថានីយ​បូមទឹក

​រាជ​ធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​​មួយ​កើត​​ឡើងរ​​វាង​ម៉ូតូវី​វ៉ា​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង ​បណ្តាល​ឱ្យ​របួសធ្ងន់​និង​ស្រាល​៤​នាក់ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ ​ឧសភា នៅ​ក្បែរ​ស្ថានីយ​បូមទឹក តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​ម៉ូតូ​បង្ក​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ស៊េរី​២០០៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​1K-1972 ជិះ​គ្នា​២​នាក់ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ជិះ​នៅ​ខាងឆ្វេង​ដៃ ​ទៅបុក​ម៉ូតូ​វី​វ៉ា ​​ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1X-0167 ជិះ​គ្នា​២​នាក់ ​ដូច​គ្នា ពី​កើត​ទៅ​លិច ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​​របួសធ្ងន់​២​នាក់ និង​អ្នក​រួម​ដំណើរ​ជាមួយ​​របួសស្រាល​២​នាក់ ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​បើក​ម៉ូតូ​​វីវ៉ាបង្ក​​របួស​ធ្ងន់​​រហូត​សន្លប់​​ ចំណែក​អ្នក​បើក​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿង​​ទៀត​​​របួសធ្ងន់​ដែរ​តែ​មិន​សន្លប់​​ទេ បាន​ទូរស័ព្ទ​ហៅ​សាច់ញាតិ​មក​ជួយ​​​ដោះស្រាយ ​និង​ទាម​ទារ​សំណង​នៅ​កន្លែង​កើតហេតុ ​រីឯ​​ភាគី​​ម្ខាង​ទៀត​ដែល​​សន្លប់​​ក៏​ចង់​​​ចរចា​គ្នា​ដែរ ។

អ្នក​​​សន្លប់​ស្តូកស្តឹង​ត្រូវ​​​គេ​បញ្ជូន​​​តាម​​​​រថយន្ត​សង្គ្រោះ​​ទៅ​គ្លីនិក​ឯកជន​​​មួយ ចំណែក​អ្នក​របួសធ្ងន់​ដែល​ចង់​ទាមទារ​ដោះស្រាយ​នោះ​មិន​បាន​ឡើង​រថយន្ត​ទៅ​ព្យាបាល​ទេ ​ហើយ​ត្រូវ​​សាច់ញាតិ​ជូន​ទៅ​ព្យាបាល​​ដោយ​ខ្លួនឯង ។

ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌចំការមន ​រង់ចាំ​​ដោះស្រាយ​តាម​ច្បាប់ ៕