ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េវ​ហ្វ័​រ​ពន្លះ​ជាមួយ​ហ្វ៊ុ​យ​ហ្សូ​ខ្ទេច​មួយ​ចំហៀង​រថយន្ត សំណាងល្អ​មនុស្ស​រង​របួសស្រាល

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​រ៉េវ​ហ្វ័​រ​មួយ​គ្រឿង បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់​ពី​បាន​បុក​ជាមួយ​គូទ​រថយន្ត​ធុន​ធំ ដឹកស្រូវ ខណៈ​ដែល​រថយន្ត​ដឹកស្រូវ​កំពុង​រ៉ឺ​យ៉ែ​ទៅ​មុខ​ថយក្រោយ ដើម្បី​ទយគូទ​រថយន្ត​ចូល​កន្លែង​ដាក់​ស្រូវ ។

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​រ៉េវ​ហ្វ័​រ​មួយ​គ្រឿង បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់​ពី​បាន​បុក​ជាមួយ​គូទ​រថយន្ត​ធុន​ធំ ដឹកស្រូវ ខណៈ​ដែល​រថយន្ត​ដឹកស្រូវ​កំពុង​រ៉ឺ​យ៉ែ​ទៅ​មុខ​ថយក្រោយ ដើម្បី​ទយគូទ​រថយន្ត​ចូល​កន្លែង​ដាក់​ស្រូវ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ២០១៥ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០០ និង​១០១ ក្នុងភូមិ​ក្រាំង​ព្រះ​ស្វាយ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ  ក្នុង​នោះ​សំណាងល្អ​ណាស់ ដែល​មនុស្ស​​ជិះ​ក្នុង​រថយន្ត​២​នាក់​ប្តី​-​ប្រពន្ធ និង​កូន​តូច​ម្នាក់​ទៀត គ្រាន់តែ​រង​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ ។

សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានឱ្យ​ដឹង​ថា រថយន្ត​ដែល​រង​ការ​ខូចខាត​នោះ​ម៉ាក​តូ​យ៉ូ​តា រ៉េ​ហ្វ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​​ភ្នំពេញ 2AE.6650  បើកបរ​ដោយ​ស្ត្រី​ឈ្មោះ​រ៉េ​ត រី អាយុ​៣២​ឆ្នាំ​រួ ម​ដំណើរ​ជាមួយ​ប្តី​ដែល​ជិះ​នៅ​ខាងក្រោយ​ឈ្មោះ​លឹ​ម សុភា អាយុ​៤៣​ឆ្នាំ និង​កូនស្រី​ម្នាក់​ទៀត​អាយុប្រមាណ​៦​ឆ្នាំ ។ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​ហ្វុ​យ​ហ្សូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ រតនគីរី 3A.0168 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​ខាងលើ បាន​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​ម៉ាក​ហ្វុ​យ​ហ្សូ​ខាងលើ ដែល​ឈប់​ក្នុង​ទិស​ស្របគ្នា បាន​ដាក់​លេខ​ថយ​ក្រោយ​ចេញ​កន្ទុយ​រថយន្ត​មក​ក្រៅ ដើម្បី​ចូល​កន្លែង​ដាក់​ស្រូវ ក៏​ត្រូវ​រថយន្ត​រ៉េ​ហ្វ័​របុក​គូទ​រថយន្ត​ដឹកស្រូវ​នោះ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​រថយន្ត​រ៉េ​ហ្វ័​រ​ខ្ទេច​មួយ​ចំហៀង​ខាងស្តាំ​ទាំងស្រុង ។ សំណាង​ណាស់ ដែល​អ្នកបើកបរ​ជា​ប្រពន្ធ​នៅ​ខាងឆ្វេង និង​ប្តី​ដែល​ជិះ​អោប​កូន​តូច​នៅ​ខាងក្រោយ​អង្គុយ​ផ្នែក​ខាងឆ្វេង​ដែរ ទើប​ទាំង​៣​នាក់​គ្រាន់តែ រង​របួស​តិចតួច​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​ធុន​ធំ​បាន​បើករថយន្ត​គេច​តាម​ផ្លូវជាតិ​ទៅ​លិច រួច​បត់​ចូល​តាម​ផ្លូវលំ ហើយ​ទៅ​បុក​និង​បង្គោល​​​ដាក់​ដងទង់​ជាតិ​វត្ត​មួយ​ក្នុង​ឃុំ​មេលំ រួច​គេច​យក​ទៅ​លាក់​ទុក​ក្នុង​ស្រែ ក្នុងភូមិ​ជំទាវ​បុត្រី ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ រួច​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា រថយន្ត​ហ្វុ​យ​ហ្សូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍ ជា​បណ្តោះអាសន្ន ចំណែក​រថយន្ត​រ៉េវ​ហ្វ័​រដែ​ល​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ត្រូវ​បាន​ស្ទូច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ។