ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​និង​រូបភាព​ប្លែក​ៗ​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ពិបាក​យ៉ាងណា​នៅ​ពេល​បុរស​ពពោះ
បុរស​អា​មេ​រិ​ក​ដែល​ពពោះ​ជា​លក្ខណៈ​សិប្បនិមិត្ត​បាន​និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​កំពុង​ស្លៀក​ឈុត​នាវិក​ចុះ​ទៅ​សមុទ្រ​» ។ ចំណែក​បុរស​ម្នាក់​

១-​ពិបាក​យ៉ាងណា​នៅ​ពេល​បុរស​ពពោះ
បុរស​អា​មេ​រិ​ក​ដែល​ពពោះ​ជា​លក្ខណៈ​សិប្បនិមិត្ត​បាន​និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា​កំពុង​ស្លៀក​ឈុត​នាវិក​ចុះ​ទៅ​សមុទ្រ​» ។ ចំណែក​បុរស​ម្នាក់​ទៀត​បញ្ជាក់​ថា «​ខ្ញុំ​ហត់នឿយ និង​ចង់​អង្គុយ​សម្រាក​» ។

២-​ផ្ទុះ​ភ្នំភ្លើង
ផ្សែង​និង​ផេះ​បាន​ផ្ទុះ​ចេញពី​ភ្នំភ្លើង ខាល​ប៊ូ​ហ្គោ ក្បែរ​ក្រុង​ព័រ​តូ​វ៉ា​រ៉ា​ស់ ប្រទេស​ស៊ី​រី ដោយ​មាន​កម្ពស់​១៨​គីឡូម៉ែត្រ និង​ចាត់​ទុក​ថា​ជា​ការ​ផ្ទុះ​លើក​ដំបូង​ក្នុង​រយៈពេល​៤០​ឆ្នាំ ។

៣-​រថយន្ត​ហ្គូ​ហ្គ​ល​(Google)
រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​សហរដ្ឋអាមេរិក​លោក​អេ​ន​ថូ​នី ហ្វុ​ក ពិនិត្យ​មើល​រថយន្ត​របស់​ហ្គូ​ហ្គ​ល នៅ​ស្នាក់​ការ​ធំ​ក្នុង​ក្រុង​ម៉ា​វ​ថេ​ន​វី​យូ រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

៤-​ដាយ​ណូ​ស៊័​រ​ស្លាប​៤
សារមន្ទីរ​ប្រវត្តិសាស្ត្រ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស បាន​បង្ហាញ​គ្រោង​ដាយ​ណូ​ស៊័​រ​បុរាណ​ដែល​ជីក​រក​ឃើញ​នៅ​ចិន ជា​ដាយ​ណូ​ស៊័​រ​ហោះហើរ​បាន ដោយ​មាន​ស្លាប​៤ និង​មាន​រោម​នៅ​លើ​ដងខ្លួន ។

៥-​មនុស្ស​យន្ត​និយាយ​ជាមួយ​មនុស្ស
មនុស្ស​យន្ត​ផលិត​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ដ៏​ធំ​របស់​ជប៉ុន​(​ស្តាំ​)​និយាយ​ទាក់ទង​ជាមួយ​ក្មេង​ប្រុស​ដែល​ចូល​ទស្សនា​ពិព័រណ៍​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​នៅ​ក្រុង​តូ​ក្យូ ។ មនុស្ស​យន្ត​នោះ​អាច​និយាយ និង​យល់​បាន​ប្រហែល​៧០​ទៅ​៨០% ។

៦-​បាល់ទាត់​នៅ​ក្នុង​ទឹក
ឧទ្យាន​ទឹក​នៅ​ក្រុង​ធៀន​ស៊ី​ន ប្រទេស​ចិន បាន​តាំង​បង្ហាញ​ការ​លេង​បាល់​នៅ​ក្រោម​ទឹក ដោយ​យក​លំនាំ​តាម​បាល់ទាត់​ពិភពលោក​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

៧-​គ្រូបង្ហាត់ «​យោគ​» អាយុ​១២​ឆ្នាំ
ក្មេង​ស្រី​ជេ​ស៊ី ដឺ​វ័​រ អាយុ​១២​ឆ្នាំ បាន​បើក​បង្ហាត់​វិជ្ជា «​យោគ​» នៅ​មជ្ឈមណ្ឌល ស្ប៉ា​ប៊ើ​ហ្គា​មុត ក្នុង​ក្រុង​អេ​ន​ស៊ី​នី​តាស រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ក្រោយ​ពី​នាង​ចំណាយពេល​ហ្វឹកហាត់​រយៈពេល​២០០​ម៉ោង ។

ក្មេង​ស្រី​នោះ​ជា​គ្រូបង្ហាត់​យោគ​មាន​អាយុ​តិច​បំផុត​នៅ​អា​មេ​រិ​ក និង​កំពុង​បើក​បង្ហាត់​កុមារ​អាយុ​ពី​៤​ទៅ​៦​ឆ្នាំ ។

៨-​ផលិត​រថក្រោះ​ដោយ​ខ្លួនឯង
អតីត​នាវិក​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ស៊ី​ឈួ​ន ស្រឡាញ់​រថក្រោះ​ខ្លាំង​ណាស់ ហើយ​បាន​ចំណាយ​ប្រាក់​៦.០០០​ដុល្លារ ទិញ​ឧបករណ៍ ផ្សេង​ៗ​មក​ត​ភ្ជាប់​ជា​រថក្រោះ​មាន​ប្រវែង​៤,៥​ម៉ែត្រ ទទឹង​៤,៥​ម៉ែត្រ កម្ពស់​២,១​ម៉ែត្រ ទម្ងន់​ជិត​៣​តោន​។ បន្ទាប់​ពី​ដំឡើង​រួច​ហើយ​បុរស​នោះ​រៀន​បើកបរ​ឆ្លងស្ពាន​តូច​មួយ​នៅ​ក្បែរ​ផ្ទះ ។

៩-​របាំ​មូស
បុគ្គលិក​ក្រសួងសុខាភិបាល​ហ្វ៊ី​លី​ពី​ន បាន​រួម​គ្នា​រាំ​របាំ​មូស ដោយ​តុបតែង​ជា​រូប​មូស​ក្នុង​ទិវា​សុខភាព​ពិភពលោក​នៅ​ក្នុង​ម៉ានីល ។ តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ច្រើន​៤០% កំពុង​ប្រឈម​នឹង​ជំងឺគ្រុនឈាម​ដោយ​មាន​មូស​ជា​អ្នកចម្លង ៕