ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករ​ ​កម្ម​ការិ​នីរោងចក្រ​​​​ប្រមាណ៣០​នាក់​​ ប្រមូលផ្តុំគ្នា​នៅ​មុខ​សាលាដំបូងរាជ​ធានី​​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​​កម្មករ​​ ​កម្ម​ការិ​នី​ ប្រមាណ​៣០​នាក់​ ដែល​អះអាង​ថា​មក​ពី​រោងចក្រ​បោះ​ពុ​ម្ពហ្វូ​គួ​យ ក្រុមហ៊ុន​ឆាង​តុង​ព្រី​ន​ធី​ង ដែល​មាន​អា​សយ​ដ្ឋា​ន ​នៅ​ភូមិ​ត្នោត​ជ្រុំ ផ្លូវ​ទំនប់​បឹង​ទំពុន សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ

រាជ​ធានី​ភ្នំពេញ ៖ ​​កម្មករ​​ ​កម្ម​ការិ​នី​ ប្រមាណ​៣០​នាក់​ ដែល​អះអាង​ថា​មក​ពី​រោងចក្រ​បោះ​ពុ​ម្ពហ្វូ​គួ​យ ក្រុមហ៊ុន​ឆាង​តុង​ព្រី​ន​ធី​ង ដែល​មាន​អា​សយ​ដ្ឋា​ន ​នៅ​ភូមិ​ត្នោត​ជ្រុំ ផ្លូវ​ទំនប់​បឹង​ទំពុន សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ដឹកនាំ​ដោយ​លោ​ក រឹម បូ​រ៉ា ប្រធាន​សហ​ព័ន្ធស​ហជីព​កម្មករ​ប្រជាធិបតេយ្យ និង​សហ​ព័ន្ធសហជីព​ជាតិ​កម្ពុជា ។

ក្រុម​កម្មករ​ ​កម្ម​ការិនី​​ នាំ​គ្នា​​ជិះ​រឺុម៉ក​ម៉ូតូ​​៣​គ្រឿង​​​ទៅ​ឈប់​នៅ​មុខ​អគារ​សាលាដំបូង​រាជធានីភ្នំពេញ ហើយ​​​នាំ​គ្នា​ទៅ​ឈ​រ​នៅ​ផ្លូវម្ខាង ​ទុក​ពេល​ឲ្យ​លោក ​រឹម បូ​រ៉ា ជា​តំណាង​ចូល​ទៅ​ជួប​មន្ត្រី​សាលាដំបូង ដើម្បី​​ជំរុញ​​លើ​ពាក្យ​បណ្តឹងសុំ​ចេញ​ដីកា​រក្សា​កា​រ​ពារ​​របស់​ក្រុម​កម្មករ​ ដែល​បាន​​ប្តឹង​ចៅ​កែ​រោងចក្រ​រត់​ចោល​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​​ចំពោះ​ប្រាក់​ពលកម្ម​​ពួក​គាត់ ។

ក្រោយ​ពី​តំណាង​កម្មករ​​ចូល​ជូ​ប​មន្ត្រី​សាលាដំបូង​រួច​​ហើយ លោក ​រឹម បូ​រ៉ា បាន​នាំពាក្យមក​ប្រាប់​ក្រុម​កម្មករ​​ ​កម្ម​ការិនី​វិញ​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧​ ឧសភា ​តំណាង​អយ្យការ​អម​សាលាដំបូង​​​​ចុះ​ទៅ​​តាម​​ដីកា​​រក្សា​ការពារ​អនុវត្ត​លើ​ពាក្យបណ្តឹង​ដែល​ក្រុម​កម្មករ​បាន​ប្តឹង​នោះ​ហើយ នេះ​បើ​តាម​ក្រុម​កម្មករ​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌មាននៅ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ។

ក្រោយ​ពី​ទទួល​បានការ​រៀបរាប់​របស់​លោក ​រឹម បូ​រ៉ា ​​ក្រុម​កម្មករ​​ ​កម្ម​ការិនី​ប្រមាណ​៣០​នាក់​នោះ​ ក៏​​​យល់​ព្រម​​​ឡើង​ជិះរ៉ឺ​ម៉ក​ម៉ូតូ​ ត្រឡប់ទៅ​វិញ​ ៕