ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆក់​ទូរស័ព្ទ​ដៃ​​​បាន​ហើយរត់មិន​រួច​ ត្រូវ​​ម្ចាស់​គេ​តាម​ទាន់​ចាប់​ខ្លួន​​ប្រគល់​ឱ្យ​ប៉ូ​លិស

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ជា​ចោរ​ឆក់​ទូរ​ស័ព្ទ​ម្នាក់​​ត្រូវ​បាន​​ម្ចាស់​ទូរស័ព្ទ​ និង​ប្រជាពលរដ្ឋ​​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​ចាប់ខ្លួន​បាន​យក​ទៅ​ប្រគល់ឱ្យ​ប៉ូ​លិស ក្រោយ​ពី​ជន​នោះ​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​​​ម៉ាក​ហុងដា​ឌ្រី​ម​​សេ​១២៥

រាជ​ធានី​ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ជា​ចោរ​ឆក់​ទូរ​ស័ព្ទ​ម្នាក់​​ត្រូវ​បាន​​ម្ចាស់​ទូរស័ព្ទ​ និង​ប្រជាពលរដ្ឋ​​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​ចាប់ខ្លួន​បាន​យក​ទៅ​ប្រគល់ឱ្យ​ប៉ូ​លិស ក្រោយ​ពី​ជន​នោះ​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​​​ម៉ាក​ហុងដា​ឌ្រី​ម​​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BG-១៥៣២ ​តែ​ម្នាក់ឯង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ iphone6 plus ពី​ជន​រង​គ្រោះ​ពីរ​នាក់​ធ្វើ​ដំណើរ​តាម​ម៉ូតូ​រ៉ឺ​ម៉ក​​​មួយ​គ្រឿង ហើយ​ព្យាយាម​ជិះ​​​គេច​ខ្លួន​​។

​ករណី​​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ​ឧសភា ​២០១៥ នៅ​ខាង​មុខ​សាលា​វិទ្យាល័យ​ទួល​ស្វាយព្រៃ ផ្លូវ​លេខ​១៩៩ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរ​បាល​បាន​​ឱ្យ​ដឹង​ថា ជនល្មើស​ដែល​ឃាត់ខ្លួន​បាន​នេះ​មានឈ្មោះ​ឆោម ចាន់​ឡាយ ហៅ​ថន អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ម្តុំ​លូ​ប្រាំ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​​នៅ​ភូមិ​ពោធិ​ចិន​ដាំ ឃុំ​ខ្លា​វ ស្រុក​ព្រៃវែង ខេត្តព្រៃវែង ។

​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿងក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​កន្លែង​កើតហេតុ​បុរស​ជា​ជនល្មើស​ក៏​បាន​ជិះ​ម៉ូតូ​មក​ពីក្រោយ​ និង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​ជន​រង​គ្រោះ​បាន ​ហើយ​ជិះ​រត់​តែ​ម្តង​។

​ប្រភព​ដដែល​​បាន​ឱ្យ​ដឹង​ទៀតថា ពេល​នោះ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​ស្រែក​ឆោឡោ​ឡើង​ និង​ឱ្យម៉ូតូ​រ៉ឺ​ម៉ក​​ រួម​ទាំង​​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​​​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​ធាក់ផ្តួល​​ម៉ូតូដែល​ជន​សង្ស័យកំពុង​ជិះ​​​យក​ទូរស័ព្ទ​ដៃ​បាន​មក​វិញ​ ទើបចាប់ខ្លួន​​ប្រគល់​ទៅ​ឱ្យ​កម្លាំង​នគរបាល​៕
   ​