ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​តា​លី​បង់​វាយប្រហារ​លើ​សណ្ឋាគារ​មួយ​នៅ​ក្រុង​កា​ប៊ុល

8 ឆ្នាំ មុន

ស្នូរ​កាំភ្លើង និង​ស្នូរ​ផ្ទុះ​កើត​មាន​ពេញ​១​យប់​ថ្ងៃ​ទី​២៦ មក​២៧ ឧសភា ក្នុង​សង្កាត់​ការទូត WAZIR AKBAR KHAN ក្រុង​កា​ប៊ុល ។

ពួក​តា​លី​បង់​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​បា.ញ់​រ៉ុក្កែត

ស្នូរ​កាំភ្លើង និង​ស្នូរ​ផ្ទុះ​កើត​មាន​ពេញ​១​យប់​ថ្ងៃ​ទី​២៦ មក​២៧ ឧសភា ក្នុង​សង្កាត់​ការទូត WAZIR AKBAR KHAN ក្រុង​កា​ប៊ុល ។

ពួក​តា​លី​បង់​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​បាញ់​រ៉ុក្កែត កាំភ្លើង​បាញ់​គ្រាប់បែក និង​កាំភ្លើង AK-47 ប៉ុន​ប៉ង​វាយលុក​ចូល​សណ្ឋាគារ HEETAL ជា​សណ្ឋាគារ​ដែល​ពួក​លោក​ខាងលិច​និយម​ស្នាក់ ។ កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បាញ់​សម្លាប់​ពួក​គេ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ឧសភា ។

ការ​វាយប្រហារ​ចាប់ផ្តើម​ពី​ម៉ោង​២៣ ម៉ោង​ក្នុងស្រុក​ទៅ ហើយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់​ពុំ​បណ្តាល​ឱ្យ​ជន​ស៊ី​វិល ឬ​យោធា​ណា​ម្នាក់​រង​គ្រោះ​ឡើយ ។ យោង​តាម​ប៉ូលិស​ក្រុង​កា​ប៊ុល​ថា ពួក​អ្នក​វាយប្រហារ​ចង់​លុក​ចូល​ក្នុង​សណ្ឋាគារ HEETAL ដែល​ជា​របស់​គ្រួសារ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​សាឡា​ហ៊ូ​ឌី​ន រ៉ាប​បា​នី​។ សណ្ឋាគារ​នេះ​និយម​ស្នាក់​ដោយ​ពួក​លោក​ខាងលិច ។ ពួក​អ្នក​វាយប្រហារ​ជួប​ប្រទះ​នឹង​ការ​ទប់ទល់​របស់​កង​ឆ្មាំ​ការពារ​សន្តិសុខ​សណ្ឋាគារ ។

សង្កាត់ WAZIR AKHBAR KHAN មាន​ស្ថានទូត និង​និវេសនដ្ឋាន​ជា​ច្រើន​សម្រាប់​ពួក​អ្នកការទូត​ធ្លាប់​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ជា​ច្រើន​លើក​មក​ហើយ​របស់​ពួក​តា​លី​បង់ ។

រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ប៉ូលិស​និង​ទាហាន​យ៉ាងតិច​២៦​នាក់ ព្រមទាំង​នារី​ម្នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​ចំនួន​របស់​ពួក​ឧទ្ទាម​តា​លី​បង់​នៅ​ភាគ​ខាងត្បូង​ប្រទេស​។ កាលពី​ថ្ងៃ​ទី​២៥ ឧសភា ជន​ស៊ី​វិល​ជាង​៧០​នាក់​ត្រូវ​របួស​ដោយសារ​ជន​អត្តឃាត​តា​លី​បង់​ម្នាក់​បាន​បើករថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​ដល់​ទៅ​១​តោន​បុក​ចូល​ប្លុក​អគារ​រដ្ឋាភិបាល​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស ៕