ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បាល់ទះ​វគ្គ​ជម្រុះ​ជុំ​ទី​1 ពានរង្វាន់​លី​អូ​ប្រចាំ​មណ្ឌល​សៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ការ​ប្រកួត​កីឡាបាល់ទះ​ដណ្តើម​ពានរង្វាន់​លី​អូ​ប្រចាំ​មណ្ឌល​សៀមរាប​នៅ​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​២៦ ឧសភា កន្លង​មក​នោះ ពូ​ល​A មាន​២​ប្រកួត និង​ពូ​ល​B មាន​១​ប្រកួត ។

ខេត្តសៀមរាប ៖ ការ​ប្រកួត​កីឡាបាល់ទះ​ដណ្តើម​ពានរង្វាន់​លី​អូ​ប្រចាំ​មណ្ឌល​សៀមរាប​នៅ​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​២៦ ឧសភា កន្លង​មក​នោះ ពូ​ល​A មាន​២​ប្រកួត និង​ពូ​ល​B មាន​១​ប្រកួត ។

សម្រាប់​២​ប្រកួត​នៅ​ក្នុង​ពូ​ល​A នោះ ក្រុម​វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ បាន​យកឈ្នះ​ក្រុម​វិទ្យាល័យ ហ៊ុន សែន សៀមរាប ៣​សិត​ទល់​០ ក្នុង​ពិន្ទុ​២៥​ទល់​១៤, ២៥​ទល់​១៧ និង​២៧​ទល់​២៥ ។ មួយ​ប្រកួត​ទៀត ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៧ បាន​យកឈ្នះ​ក្រុម​អនុ​វិទ្យាល័យ​កម្ពុជា​-​ជ​ប៉ុ​ន​សេ​ខ្វៀន ៣​សិត​ទល់​០ ក្នុង​ពិន្ទុ​២៥​ទល់​២០, ២៥​ទល់​១៥ និង​២៥​ទល់​៩ ។

ចំណែក​ពូ​ល​B ដែល​មាន​តែ​១​ប្រកួត​នោះ ក្រុម​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បាន​លេង​ចាញ់​ក្រុម​វិទ្យាល័យ​សសរស្តម្ភ ១​សិត​ទល់​៣​សិត​ក្នុង​ពិន្ទុ​១៧​ទល់​២៥, ២៣​ទល់​២៥, ២៥​ទល់​២១ និង​៨​ទល់​២៥ ។

នៅ​ថ្ងៃ​ដំបូង​នេះ​ក្រុម​ដែល​រកបាន​៣​ពិន្ទុ​មុនគេ​សម្រាប់​ពូ​ល​A គឺ​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៧ និង​ក្រុម​វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ​។ ឯ​ពូ​ល​B គឺ​ក្រុម​វិទ្យាល័យ​សសរស្តម្ភ ៕