ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​នឹង​សង់រោង​ចក្រ​ថាមពល​ចំនួន​48 នៅ​ឥណ្ឌូ​ណេ​ស៊ី

8 ឆ្នាំ មុន

ក្រុង​តេ​ហេ​រ៉​ង់ ៖ រដ្ឋមន្ត្រី​ថាមពល​លោក Hamid Chitchian ថ្លែង​ថា អីុ​រ៉​ង់ និង​ឥណ្ឌូ​ណេ​ស៊ី​បាន​ឈាន​ដល់​ការ​សម្រេច​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ស្តី​ពី​ការ​សាងសង់​រោងចក្រ​ថាមពល​

ក្រុង​តេ​ហេ​រ៉​ង់ ៖ រដ្ឋមន្ត្រី​ថាមពល​លោក Hamid Chitchian ថ្លែង​ថា អីុ​រ៉​ង់ និង​ឥណ្ឌូ​ណេ​ស៊ី​បាន​ឈាន​ដល់​ការ​សម្រេច​នូវ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ​ស្តី​ពី​ការ​សាងសង់​រោងចក្រ​ថាមពល​ចំនួន​៤៨​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។

តាម​របាយការណ៍​របស់ Press TV នៅ​ក្នុង​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រី​សម្របសម្រួល​សេដ្ឋកិច្ច​ឥណ្ឌូ​ណេ​ស៊ី​លោក Sofyan Djalil នៅ​រដ្ឋធានី​តេ​ហេ​រ៉​ង់ ភាគី​ទាំង​ពីរ​បាន​សម្រេច​កិច្ចព្រមព្រៀង​ចុង​ក្រោយ​ដែល​ក្នុង​នោះ​បណ្តា​ក្រុមហ៊ុន​អីុ​រ៉​ង់​នឹង​សាងសង់​រោងចក្រ​ថាមពល​អគ្គិសនី​ខ្នាត​តូច​នៅ​តាម​ប្រជុំ​កោះ​របស់​ប្រទេស​នេះ ។

គួរ​រំឭក​ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៤ ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ដំណើរការ​ផលិត​ឱ្យ​បាន​ចំនួន​៣០​ម៉ឺន​តោន​ក្នុង​១​ថ្ងៃ ជា​ប្រភេទ​ប្រេង​ឆៅ​កម្រិត​ធ្ងន់​របស់​អីុ​រ៉​ង់ ។ ជាមួយ​នេះ​ក៏​នឹង​ត្រូវការ​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ផង​ដែរ ក្នុង​នោះ​៧០%​នឹង​គ្របដណ្តប់​ដោយ​ម្ចាស់​ស្រុក ហើយ​នៅ​សល់​ពី​នោះ​គឺ​អុ​ី​រ៉​ង់ ។

មន្ត្រី​ផ្លូវការ​ឥណ្ឌូ​ណេ​ស៊ី​និយាយ​ថា ឥណ្ឌូ​ណេ​ស៊ី​បាន​ប្តេជ្ញា​បន្ត​នាំ​ចូល​ប្រេង​ពី​អីុ​រ៉​ង់ ខណៈ​ថ្មី​ៗ​នេះ​នាំ​ចូល​ចំនួន​៨០​ម៉ឺន​បា​រែ​ល​ក្នុង​មួយ​ថ្ងៃ ។