ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប៉េ​អឹ​ម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​ក្រុម​ចោរប្លន់​​​ និង​ប្រើប្រាស់​គ្រឿងញៀ.ន​បាន​មូ​យសំបុក

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​៖ កម្លាំង​ប៉េ​អឹ​ម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោកមេបញ្ជាការ ជឹ​ម ឫ​ទ្ធី បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួនក្រុម​ចោរប្លន់​ប្រដាប់អាវុធ​ និង​ប្រើប្រាស់​គ្រឿង​ញឿ​នមួយ​​ក្រុម​​​មាន​គ្នា​​៦​នាក់ និង​ដកហូត

រាជ​ធានីភ្នំពេញ​៖ កម្លាំង​ប៉េ​អឹ​ម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោកមេបញ្ជាការ ជឹ​ម ឫ​ទ្ធី បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួនក្រុម​ចោរប្លន់​ប្រដាប់អាវុធ​ និង​ប្រើប្រាស់​គ្រឿង​ញឿ​នមួយ​​ក្រុម​​​មាន​គ្នា​​៦​នាក់ និង​ដកហូត​បានគ្រឿងញៀនមួយ​ចំនួន អាវុធ​ខ្លី​១​ដើម និង​វត្ថុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ បន្ទាប់​មក​បាន​បញ្ជូន​ទៅ​កាន់ទីបញ្ជាការ​ប៉េ​អឹ​ម​រាជធានី​ភ្នំពេញដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។

ប្រតិបត្តិ​ការ​នោះ​​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ​ឧសភា ​២០១៥ ​នៅ​ត្រង់​ចំណុច​ផ្ទះសំណាក់​នាគ​ទេព ស្ថិត​ក្នុង​ក្រុម​ទី​៣ ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។

មន្ត្រី​ប៉េ​អឹ​ម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឲ្យ​ដឹង​ថា​ នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ជាក់ស្តែង​ករណី​ប្រើប្រាស់ ​ចែ​កចាយ​គ្រឿងញៀន និង​​​​មុខសញ្ញា​ប្លន់​ និង​លួច​ប្រដាប់​អាវុធ​នេះ កម្លាំង​ដកហូត​បានវត្ថុ​តាងមួយ​ចំនួន​មាន អាវុធ​ខ្លី​ម៉ាក​K៥៩ មួយ​ដើម គ្មាន​លេខ ​បង់​គ្រាប់​ចំនួន​១២​គ្រាប់​, ម្សៅ​ក្រាម​ស​០២​កញ្ចប់​ធំល្មម​,​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្វី​ណូ​ស្លាក​លេខ​កំពង់ចាម​1A-0880​ ព​ណ៌​ផ្កាឈូក​លា​យស​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន។

មន្ត្រី​ដដែល​បាន​បន្ត​ថា ​ជនសង្ស័យ​ដែល​​ចាប់ខ្លួន​បាន​១-ឈ្មោះ​នី​ម​ ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ ជា​ម្ចាស់កាំភ្លើងខ្លី ២-ឈ្មោះ​ហេង គឹ​ម​ស្រៀ​ង  ភេទ​ស្រី អាយុ​១៧​ឆ្នាំ ៣-ឈ្មោះ ផ​ន ស្រី​និ​ច ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ ៤-​ឈ្មោះ​ជា ស្រី​លក្ខណ៍ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ៥-ឈ្មោះ​ចន្ទ សុ​ផុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ៦-ឈ្មោះ​សេង ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជនសង្ស័យ​ទាំង​៦​នាក់​នេះ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព