ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​កំ​ពុង​​ឃុបឃិត​អនុញ្ញាត​​ឱ្យ​ឈ្មួញ​ដឹក​ឈើ​តាម​​អំពើ​ចិត្ត

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ឈើ​​ប្រណីត​​ជា​​​​ច្រើន​ដុំ​ ដែល​ដឹក​​ជញ្ជូន​តាម​​គោយន្ត​​បន្ត​កន្ទុយ​​គ្នា​ដែល​​គេ​ដឹង​ថា ជា​​របស់ក្រុម​ឈ្មួញ​រក​ស៊ី​ដុស​ស្លែ ​ប្រចាំ​តំ​បន់​ត្រពាំងជោរ កំពុង​តែ​សមុ្រក​ដឹក​ចេញ​ពី​តំបន់​ដែន​ជម្រក​​សត្វព្រៃភ្នំឱរ៉ាល់​ ដោយ​មានការ​បើក​ដៃ​ពីលោក​យ៉ង ភិរម្យ

ខេត្តកំពង់ស្ពឺ ៖ ឈើ​​ប្រណីត​​ជា​​​​ច្រើន​ដុំ​ ដែល​ដឹក​​ជញ្ជូន​តាម​​គោយន្ត​​បន្ត​កន្ទុយ​​គ្នា​ដែល​​គេ​ដឹង​ថា ជា​​របស់ក្រុម​ឈ្មួញ​រក​ស៊ី​ដុស​ស្លែ ​ប្រចាំ​តំ​បន់​ត្រពាំងជោរ កំពុង​តែ​សមុ្រក​ដឹក​ចេញ​ពី​តំបន់​ដែន​ជម្រក​​សត្វព្រៃភ្នំឱរ៉ាល់​ ដោយ​មានការ​បើក​ដៃ​ពីលោក​យ៉ង ភិរម្យ នាយក​​ដែន​ជម្រក​ផ្ទាល់ ។

​តាមប្រភភព​ព័ត៌មាន​បានបង្ហើបឱ្យ​ដឹងថា ការ​ដឹកជញ្ជូន​ឈើ​ធម្មតា​​​ និង​ឈើ​ប្រណីត​​នៅតែ​កើត​មាន​ ខណៈ​ដែល​ដែន​ជម្រក​​សត្វ​ព្រៃ​ភ្នំ​​ឱរ៉ាល់ បិទ​មិន​ឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លង​កាត់​តំបន់​នោះ ​។ ការ​ដឹក​ចេញ​ឈើ​ប្រណីត​​ទាំងអស់នេះ ​គឺ​មានការ​រត់​ការ​ជាមួយ​លោក​យ៉ង ភិរម្យ នាយក​ដែន​ជម្រក​​សត្វព្រៃ​ភ្នំឱរ៉ាល់ ។ បើ​ក្រុម​ឈ្មួញ​​មិន​រត់​ការ​ទេនោះ ច្បាស់​ជា​ត្រូវ​ចាប់បង្ក្រាប​​បង្ហាញ​ស្នា​ដៃ​មិន​ខានឡើយ ។

ប្រភព​បានបន្តថា ឈើប្រណីត​​ដែល​ដឹក​តាម​គោយន្ត​​ឆ្លង​កាត់​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​​ភ្នំ​នោះ ជាឈើ​របស់​ឈ្មួញ​​រក​ស៊ី​ដុះស្លែ មាន​ឈ្មោះ​ជឿង ថេង ជា​មន្ត្រី​យោធា​​ភូមិភាគ៣ និង​ឈ្មោះ​ណុប ឌី ​បាន​លួច​ដឹក​ទាំងយប់​ទាំងថ្ងៃ មក​ស្តុក​ទុក​នៅ​ម្តុំត្រពាំង​​ជោរ​ ក្នុង​ស្រុក​ឱរ៉ាល់ ។

ប្រភព​បាន​បង្ហើប​​ឱ្យ​ដឹងថា ការ​ដឹក​ឈើលួួច​លាក់ និង​ឃុប​ឃិត​ជាមួយ​ជំនាញ​ និង​ដែនជម្រក​​សត្វព្រៃ​​ភ្នំឱរ៉ាល់​នេះ គឺ​ក្រុម​ឈ្មួញ​​បានបង់​លុយ​ទៅឱ្យ​ក្នុង​១ខែ ១ពាន់​ដុល្លារ ជាថ្នូរ​​នឹងការ​មិន​បង្ក្រាប​នោះទេ ។

ការប្រព្រឹត្ត​ និងឃុបឃិត​រវាង​ក្រុម​ឈ្មួញ​​រក​ស៊ី​ដឹកឈើ​ជាមួយ​លោកយ៉ង ​ភិរម្យ ​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់នេះ ​សបញ្ជាក់​ឱ្យ​ឃើញ​​ថា កំពុង​តែប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាជំហរ​ហើយ ។

ប្រជាពលរដ្ឋ​​រស់នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​សំណូមពរ​​ដល់ថ្នាក់​លើ​ សូមពិនិត្យ​មើលទង្វើ​របស់​លោក​នាយក​​ដែនជម្រក​​សត្វព្រៃ​​ភ្នំ​ឱរ៉ាល់​​និងមានចំណាត់​ការ​រឹត​បន្តឹង​​ទង្វើ​​របស់មន្ត្រី​ថ្នាក់​ក្រោម បើ​បណ្តែត​បណ្តោ​យ​តទៅទៀត ​ព្រៃ​ឈើ​​ក្នុង​ដែន​ជម្រក​ច្បាស់​ជា​​​រលាយ​​ហិន​ហោច​​ជាក់​ជាមិនខាន​ឡើយ ។

​ពាក់ព័ន្ធ​​នឹង​ការ​លើក​ឡើង​នេះ អ្នកយកព័ត៌មាន​មិន​អាច​សុំ​ការ​បក​ស្រាយ​កពីលោកយ៉ង ភិរម្យ នាយក​ដែន​ជម្រក​​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​បានទេ ។