ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បាល់ទាត់​ពាន​ខ្មែរ​រៀល​អីុ​ស្ទេ​ត​ស​ប្តា​ហ៍​ទី​7

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ខ្មែរ​រៀល​អីុ​ស្ទេ​ត​ឆ្នាំ​២០១៥ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន Myteam និង​ទីលាន​ដំរី​ស កាលពី​ថ្ងៃអាទិត្យ ទី​២៤ ឧសភា កន្លង​មកនេះ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ខ្មែរ​រៀល​អីុ​ស្ទេ​ត​ឆ្នាំ​២០១៥ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន Myteam និង​ទីលាន​ដំរី​ស កាលពី​ថ្ងៃអាទិត្យ ទី​២៤ ឧសភា កន្លង​មកនេះ​បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៧ ហើយ ។

សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​នៅ​ក្នុង​ពូ​ល​A ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន Myteam ក្រុម Khmer United FC នៅ​តែ​បន្ត​ឈរ​នៅ​ក្នុង​លំដាប់ថ្នាក់​ជួរ​មុខ​គេ​ក្នុង​តារាង​ដដែល បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម Basak FC ក្នុង​លទ្ធផល​៥-១ រួច​មក​នោះ ។ ក្រុម Khmer United FC ពេល​នេះ​មាន​១៦​ពិន្ទុ​លើសគេ​ក្នុង​ការ​ប្រកួត​ទាំង​៧​លើក​មកនេះ ខណៈ​ក្រុម Basak FC ទើបតែ​មាន​៩​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ទាំង​៦​លើក ។

ចំណែក​ក្រុម​ខណ្ឌ​ពោធិ​សែន​ជ័យ បើ​ទោះជា​ការ​ប្រកួត​លើក​នេះ​បាន​ត្រឹមតែ​ស្មើ​១-១ ជាមួយ​ក្រុម TyGi FC ក្តី ប៉ុ​ន្តែ​គេ​នៅ​តែ​រក្សា​បាន​តំណែង​លេខ​២ ក្នុង​តារាង​ជាមួយនឹង​ពិន្ទុ​១៤ នៅ​ក្នុង​ដៃ ។ រីឯ​ក្រុម Christianair FC បាន​យក​ស្មើ​០-០ ជាមួយ​ក្រុម HPL FC ប៉ុន្តែ​ក្រុម Christianair FC នៅ​តែ​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​៣ បើ​ទោះជា​មាន​១៣​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម HPL FC ក៏​ដោយ ដោយសារ​ក្រុម​នេះ​មាន​គ្រាប់​បាល់​សល់​ច្រើន​ជាង ។ នៅ​ថ្ងៃ​ដដែល​ក្រុម​ព្រៃ​សិលា​បាន​យកឈ្នះ​ក្រុម Union FC ៣-១ ខណៈ​ក្រុម Amru FC បាន​យកឈ្នះ​ក្រុម Canteen ៦-១ ។ ក្រុម​ព្រៃ​សិលា និង​ក្រុម Amru FC ពេល​នេះ​មាន​៩​ពិន្ទុ​ដូច​គ្នា ដូច្នេះ​ពួក​គេ​នៅ​មានឱកាស​ក្នុង​ការ​ប្រជែង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ខណៈ​ក្រុម Union FC និង​ក្រុម Canteen នៅ​មិន​ទាន់​ងើប​រួច​ពី​បាត​តារាង​នៅឡើយ ។

ដោយឡែក​ការ​ប្រកួត​នៅ​ក្នុង​ពូ​ល​B នៅ​ទីលាន​ដំរី​ស​វិញ ក្រុម Narita FC បាន​លត់​ក្រុម V Train FC ឱ្យ​ចាញ់​នៅ​ក្នុង​លទ្ធផល​៦-១ ដែល​ពេល​នេះ​គេ​មាន​១៩​ពិន្ទុ​ខ្ពស់​ជាងគេ ខណៈ​ក្រុម RFL FC ឈ្នះ​ក្រុម​និស្ស័យ​៥-១ មាន​១៨​ពិន្ទុ ។ ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​២​នេះ នឹង​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័​យប្រវត្តិ បើ​ទោះជា​២​ប្រកួត​ចុង​ក្រោយ​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ ។

ចំណែក​ក្រុម Anvaya Keila វិញ​នោះ​បាន​យកឈ្នះ​លើ​ក្រុម​ខ្លាស​៤-១ មាន​១៥​ពិន្ទុ ។ រីឯ​ក្រុម Y FC វិញ​នោះ​បាន​យកឈ្នះ​លើ​ក្រុម​បាត​តារាង Multi Media FC ក្នុង​លទ្ធផល​៦-១ ។ ក្រុម Heng Asia បាន​យកឈ្នះ​លើ​ក្រុម Good Hill FC ក្នុង​លទ្ធផល​៣-០ ៕