ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​តាំង​​​បូម​ខ្សាច់​មួយ​កន្លែង​លួច​ធ្វើ​អាជីវ​កម្ម​ស្ងាត់ៗ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ

8 ឆ្នាំ មុន

ខេត្តកំពត៖ ​មាន​ទី​តាំង​បូម​ខ្សាច់មួយ​កន្លែង កំពុង​ធ្វើ​សកម្ម​ភាព​បូម​ខ្សាច់​ចេញ​ពី​​ស្ទឹង​មួយ​ ស្ថិត​នៅ​​ក្នុង​ភូមិ​​ដូន​ស៊យ ឃុំ​ថ្មី ស្រុក​ទឹក​ឈូ​ ​យ៉ាង​អនាធិបតេយ្យ​​ដោយពុំ​បាន​គិត​ពី​ផល​ប៉ះ​ពាល់​​បាក់​ដី​ពោះ​ស្ទឹង​ និង​ដី​ចំណី​ស្ទឹង​នេះឡើយ ។

​​តាម​ប្រភព​ព័ត៌​មាន​​ពី​ជម្ឈ​ដ្ឋាននានា​បាន​ឱ្យ​ដឹង​ថា មិន​ទាន់​មាន​ច្បាប់​ពី​មន្ទីរ​ជំនាញ​ ហើយ​ទី​តាំង​​​ដែល​​​ក្រុមហ៊ុន​ឯក​ជនលួច​បូម​ខ្សាច់​​មួយ​​នេះ ជា​ដី​​មាន​ទំនាស់​រវាង​អ្នក​ធ្វើ​អាជីវកម្ម​ និង​ម្ចាស់​ដី​កម្ម​សិទ្ធិ ​​ដែល​បាន​ប្តឹង​ប្តល់​គ្នា​​មិន​ទាន់​ដាច់​ស្រេច​​​នៅឡើយ ។​ ​ដី​ទីតាំង​កំពុង​បូមខ្សាច់​​ធ្វើ​អាជីវកម្ម​​ខាង​លើ ជា​ដី​មាន​ទំនាស់​​ជា​មួយ​ម្ចាស់កម្ម​សិទ្ធិ​​ដែល​មាន​ប្លង់កាន់​កាប់​ត្រឹម​​ត្រូវ ហើយ​សាលា​​​ដំបូង​ក៏​បាន​ចេញ​ដីកា​រក្សា​ការ​ពារ​នា​ពេល​កន្លង​ម​ក​ផង​ដែរ ។

ប្រភព​ព័ត៌​មាន​​​ពី​​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​ភូមិ​ឃុំ​​ខាង​លើ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​ថា ​មូល​ហេតុ​​ដែល​​ក្រុមហ៊ុន​​ឯកជន​មួយ​នេះ​ហ៊ាន​បូម​ខ្សាច់​ធ្វើអាជីវកម្ម​​ស្ងាត់​ៗនាពេលនេះ គឺ​​ដោយសារ​តែ​មានអំពើ​​ឃុប​ឃិត​​ពី​សំណាក់​អាជ្ញាធរ​មូល​ដ្ឋាន​ភូមិ​ឃុំ​​ ​ទើប​ក្រុម​អាជីវករ​​ហ៊ាន​បូម​​បាន​យ៉ាង​រលូន​​ដូច្នេះ ។

ជុំវិញ​ករណី​​ខាង​លើ ភ្នាក់​ងារ​​យើង​មិន​អាច​​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​អាជីវ​កម្ម​នោះ​បាន​ទេ ​ព្រោះ​គ្មាន​​លេខ​ទូរស័ព្ទ​​​ ៕

ព័ត៌​មាន​លម្អិត​​មាន​​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព