ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​កំពង់​ឆ្នាំង​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ចូល​រួម​អភិរក្ស​តំបន់​ព្រៃ​ឈើលិច​ទឹក​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ឧសភា ​២០១៥​ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាលជលផល​កំពង់ឆ្នាំង និង​លោក លី ឡា នាយ​រង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​រួម​និងអាជ្ញាធរ​ភូមិ ឃុំ​ ស្រុក

ខេត្តកំពង់ឆ្នាំង​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ឧសភា ​២០១៥​ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាលជលផល​កំពង់ឆ្នាំង និង​លោក លី ឡា នាយ​រង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​រួម​និងអាជ្ញាធរ​ភូមិ ឃុំ​ ស្រុក ចុះ​យក​ស្លាក​ការពារ​ព្រៃឈើ​លិច​ទឹកទៅ​បោះ​នៅ​ទីតាំង​ព្រៃឈើ​លិច​ទឹក ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ​ដែល​កំពុង​រង​ដោយ​ការ​កាប់​ឆ្ការ ដុត​បំផ្លាញ និង​ការ​បាញ់ថ្នាំសំលាប់​ព្រៃឈើពី​សំណាក់​ជន​ខិល​ខូច​មួយ​ចំនួន​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។

ការ​អនុវត្ត​បែប​នេះធ្វើ​ឡើង​ ខណៈ​ដែលសព្វថ្ងៃ​​មាន​ជនខិលខូច​កំពុង​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ដែរនៅឃុំ​ប្រឡាយ​មាស ស្រុក​កំពុងលែង ដែល​មាន​រូបភាព​ធំ​ជាង​នេះ នៅ​មិន​ទាន់​មាន​មន្ត្រី​ជំនាញចុះ​លើក​ស្លាក​បែប​នេះ​នៅឡើយ ។

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​ ទីតាំង​ព្រៃឈើលិច​ទឹក​ដែល​កម្លាំង​ចំរុះ​បាន​ដាក់​ស្លា​​ក​ការពារ​នេះ ត្រូវ​បាន​​​រង​គ្រោះ​ដោយ​អគ្គិភ័យ​ចំនួន​២​លើក នៅ​ក្នុង​ខែមេសា ​​២០១៥ ហើយ​បន្ត​មក​ទៀត​ក៏មានការ​លួច​បាញ់ថ្នាំ​សំលាប់ព្រៃ​ក្នុង​រង្វង់​ព្រៃ​ទំហំប្រមាណជាង១១​ហិ​កតា ដែល​ជនខិលខូច​ទាំងនោះ​បាន​ធ្វើ​ឡើង​ដោយ​លួចលាក់​មិន​ឱ្យ​សមត្ថកិច្ច​ជំនាញ​ដឹង​ដើម្បី​យក​ដី​ធ្វើ​ចំការ​។​

ការ​កាប់​បំផ្លាញ​ព្រៃឈើ​លិច​ទឹក គឺជា​ការ​បំផ្លាញ​អាយុជីវិត និងស្បៀង​ខ្លួនឯង ព្រោះថា​ព្រៃឈើ​លិច​ទឹក​មាន​សារប្រយោជន៍​ក្នុងការ​​ស្រូប​យក​សារធាតុពុល​ពី​បរិយាកាសបាន​៣​ដង បើ​ប្រៀបធៀប​ជាមួយ​ព្រៃឈើ​នៅ​តំបន់​ខ្ពង់រាប​។​

ព្រៃឈើ​លិច​ទឹកជា​សំបុក​សំរាប់​ត្រី​ពង​កូន នៅ​រដូវ​បិទ​នេសាទ ជា​កន្លែង​លាក់ខ្លួន​នៃ​កូន​មច្ឆ​ជាតិ​ទាំងឡាយ​ពី​សត្រូវ​​ ជា​របាំងការពារការ​ហូរ​ច្រោះ និង​ជា​របាំង​ការពារ​នូវ​ខ្យល់ព្យុះ​នានា​ផង​ដែរ​។

ការ​កាប់​ទន្រាន​​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក គឺ​ប្រឈម​មុខ​នឹង​ការ​ដាក់ទោស​ទ​ណ្ឌនៅក្នុង​មាត្រា៩៨​នៃ​ច្បាប់​ស្តី​ពី​ជលផលដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ និង​ត្រូវ​ដកហូត​វត្ថុ​តាង​ជាសម្បត្តិ​រដ្ឋ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​រាប់​លាន​រៀល​ទៀត​ផង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

 

  ​