ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ រួម​ទាំង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​១០០​គ្រាប់ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អក្សរ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដោយ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អក្សរ WY បាន​ចំនួន​១០០​គ្រាប់ ។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​សាធារណៈ ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សុខ ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នកលក់​បន្លែ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជាមួយ​គ្នា​នោះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ពណ៌​ក្រហម​មាន​អក្សរ WY ចំនួន​១០០​គ្រាប់ ក្នុង​នោះ​ពណ៌​បៃតង​១​គ្រាប់ ដែល​ជនសង្ស័យ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក  និង​ទូរស័ព្ទ​ដៃ​១
គ្រឿង​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព