ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​​​ឧបករណ៍​ឆក់​ត្រី​​បានចំនួន​១៨១​គ្រឿង ដុត​កម្ទេច​ចោល​នៅ​មុខ​ស្នាក់​ការ​ប៉ុស្តិ៍​ឃុំ​​កក់

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ដើម្បី​លុប​បំបាត់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​នោះ បាន​ធ្វើការ​ចុះ​ដកហូត​ពី​ប្រជាពលរដ្ឋ​ពី​ឃុំ​ក្រែក និង​ឃុំ​កក់ យក​

ខេត្ត​ត្បូងឃ្មុំ ៖ ក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត    ដើម្បី​លុប​បំបាត់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ​នោះ បាន​ធ្វើការ​ចុះ​ដកហូត​ពី​ប្រជាពលរដ្ឋ​ពី​ឃុំ​ក្រែក និង​ឃុំ​កក់ យក​មក​​ដុត​បំផ្លាញ​ចោល កាលពី​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ២០១៥ ស្ថិត​នៅ​មុខ​ស្នាក់​ការ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កក់ ហើយ​បាន​ត្រៀមកម្លាំង​ចុះ​បើក​យុទ្ធនាការ​បង្ក្រាប​ជា​បន្ត​ទៀត​ដែរ ។

ប្រភព​បានឱ្យ​ដឹង​ថា ចំពោះ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ក្បាល​ឆក់  ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​សរុប​ទាំងអស់​មាន​ចំនួន​១៨១​គ្រឿង ដែល​បាន​មក​ពី​ការ​ដកហូត​នៅ​តាម​បណ្តា​ភូមិ​-​ឃុំ​ចំនួន​២​ខាងលើ​នា​ពេល​កន្លង​មក ។  ជាមួយ​គ្នា​នោះ ក៏​មាន​បុរស​ម្នាក់ ដែល​មិន​រាងចាល​នោះ ក៏​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី អោម  មុនី​វណ្ណ អធិការ​នគរបាល​ស្រុក​ពញាក្រែក​ប្រាប់​បន្ត​ថា មាន​ពេល​ខ្លះ​ប្រជាពលរដ្ឋ បាន​យក​ឧបករណ៍​ឆក់​ទៅ​ធ្វើ​សកម្មភាព​ដើរ​ឆក់​តាម​វាលស្រែ ជាន់​សន្ទូង​អ្នក​ដទៃ ត្រូវ​បាន​ម្ចាស់​គេ​ឃើញ ក៏​រាយការណ៍​មក​រូប​លោក ហើយ​បាន​ចាត់​ឱ្យ​កម្លាំង​ក្រោម​ឪ​វាទ ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់ ប៉ុន្តែ​គ្រាន់តែ​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​នោះ ត្រូវ​ជន​កំហូច​បាន​ទម្លាក់​ឧបករណ៍​ចោល​​រត់គេច​ខ្លួន​បាត់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព