ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាមរី​ឆ្លាម​បើក​បុក​ពំនូក​ខ្សាច់​ក្រឡាប់​ផ្ងារកង់​ឡើង​លើនៅ​តាម​ផ្លូវ​​តំបន់​អភិវឌ្ឍន៍​OCIC

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​កាម​រី​ឆ្លាម​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២G៨៧២៨ មួយ​គ្រឿង​បាន​បើក​បុក​ពំនូក​ខ្សាច់​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារកង់​ឡើង​លើ​ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​គ្រោះ​ថ្នាក់​ទេ​។

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​កាម​រី​ឆ្លាម​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២G៨៧២៨ មួយ​គ្រឿង​បាន​បើក​បុក​ពំនូក​ខ្សាច់​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារកង់​ឡើង​លើ​ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​គ្រោះ​ថ្នាក់​ទេ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា ២០១៥ នៅ​ចំណុច​កណ្តាល​វាល​ខ្សាច់​ក្រុម​ហ៊ុន OCIC ស្ថិត​ក្នុង​ភូមិ​ដើម​គរ​ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ខាងលើ​បើ​ក​បរ​ដោយ​បុរស​ម្នាក់​ជិះ​តែ​ម្នាក់​ឯង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ទើប​ស្ថាបនា​ហើយ​ក្នុង​តំបន់​អភិវឌ្ឍន៍​OCIC ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ពេល​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​បើក​លឿន​ពេក​បាន​ជ្រុល​ទៅ​បុកពំនូក​ខ្សាច់បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារកង់​ឡើង​លើ​តែ​ម្តង​។

ក្រោយ​កើត​ហេតុ​ម្ចាស់​រថយន្ត​បាន​ស្ទូច​រថយន្ត​យក​ទៅ​ជួស​ជុល​ដោយ​ខ្លួន​ឯង​ ដោយ​មិន​រំខាន​ដល់​សមត្ថ​កិច្ច​ទេ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព