ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​គួរ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ឆ្មា​កំជិល​គិតតែ​ដេកស៊ី
«​ណា​ឡា​» ឆ្មា​អាយុ​៥​ឆ្នាំ របស់​ន័​រ​វែ​ស ត្រូវ​ម្ចាស់​ថត​វី​ដេ​អូ​បង្ហាញ​ពី​អាការ​កំជិល​របស់​វា​ដោយ មួយ​ថ្ងៃ​ៗ​គិតតែ​ស៊ី​ដេក និង​ដល់​ថ្នាក់​យក​ជើង​ទៅ​កាន់​ទាញ​ចំណី​ទុក​ស៊ី​ទាំង​ពេល​កំពុង​ដេក ។

១-​ឆ្មា​កំជិល​គិតតែ​ដេកស៊ី
«​ណា​ឡា​» ឆ្មា​អាយុ​៥​ឆ្នាំ របស់​ន័​រ​វែ​ស ត្រូវ​ម្ចាស់​ថត​វី​ដេ​អូ​បង្ហាញ​ពី​អាការ​កំជិល​របស់​វា​ដោយ មួយ​ថ្ងៃ​ៗ​គិតតែ​ស៊ី​ដេក និង​ដល់​ថ្នាក់​យក​ជើង​ទៅ​កាន់​ទាញ​ចំណី​ទុក​ស៊ី​ទាំង​ពេល​កំពុង​ដេក ។

២-​ហាម​បរបាញ់​សត្វ
អ្នកទេសចរ​មួយ​ក្រុម​ថតរូប​ដំរី​អាហ្វ្រិក​នៅ​មាត់ទន្លេ «​សូ​បេ​» ក្នុង​ឧទ្យាន​ជាតិ «​សូ​បេ​» ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​បុត​ស្វា​ណា ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាស​ប្រើ​ច្បាប់​ហាម​បរបាញ់​សត្វព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស ។

៣-​រូបគំនូរ​មាន​តម្លៃ​ខ្ពស់
ស្ត្រី​ម្នាក់​បាន​ថតរូប​គំនូរ Les meules Giverny ជា​សមិទ្ធផល​របស់​លោក​គ្លោ​ត ម៉ូ​ណេ វិចិត្រករ​ជនជាតិ​បារាំង ដាក់​តាំង​បង្ហាញ​នៅ​ក្រុមហ៊ុន​ដេញថ្លៃ​គ្រី​ស្ទី ក្នុង​តំបន់​មេន​ហាត​តាន ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ដោយ​រំពឹង​ថា រូបគំនូរ​នេះ​នឹង​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​១៨​លាន​ដុល្លារ ។

៤-​យន្តហោះ​ណា​សា (NASA)
អង្គការ «​ណា​សា​» សហរដ្ឋអាមេរិក​បង្ហាញ​យន្តហោះ​គំរូ «​ហ្គ្រី​ស​ឡៃ​និង​» ឬ «GL-10» ក្នុង​ពេល​សាកល្បង​ហោះហើរ​នៅ​រដ្ឋ​វើ​ជី​នៀ រួម​ទាំង​ប្រើ​បច្ចេកវិទ្យា​បញ្ជា​ហោះហើរ​ពី​ចម្ងាយ មាន​ស្លាប​ប្រវែង​៣,០៥​ម៉ែត្រ និង​មាន​កង្ហារ​៨​ភ្ជាប់​នៅ​ពីលើ​ស្លាប​ជួយ​ឱ្យ​ឡើង​ចុះ​ជា​លក្ខណៈ​ចំណោត​ដូច​ឧទ្ធម្ភាគចក្រ ។

៥-​សត្វ​ប្រចាំ​ត្រកូល​អូស្ត្រាលី​ដែល​ជិត​ផុត​ពូជ
«Mountain Possum Pygmy» ជា​សត្វស្រុក​នៅ​អូស្ត្រាលី ដែល​គេ​គិត​ថា​វា​បាន​ផុត​ពូជ​ក្នុង​ឆ្នាំ​១៩៦៦ ប៉ុន្តែ​បាន​ប្រទះ​ឃើញ​កាលពី​ពេល
ថ្មី​ៗ​កន្លង​មក​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​រដ្ឋ​វិច​តូ​រី​យ៉ា ភាគ​ខាងត្បូង​ប្រទេស ។

៦-​អាយុ​៦៧​ឆ្នាំ​ទើប​រៀន​ចប់​បរិញ្ញាបត្រ
លោក​រ៉េ រ៉េ​ត​ឌិ​ក អាយុ​៦៧​ឆ្នាំ នៅ​រដ្ឋ «​វ៉ែ​ស សាស់​សេក​» ចក្រភព​អង់គ្លេស ទើប​រៀន​ចប់​ក្រោយ​ពី​ចាប់ផ្តើម​រៀន​អស់​រយៈពេល​៣៥​ឆ្នាំ​កន្លង​មក ។ មិនមែន​ជា​ការ​រៀន​មិន​ចេះ ឬ​ប្រលង​ធ្លាក់​ទេ ដោយសារ​តែ​ជាប់រវល់​ទៅ​ប្រកប​របរ​រកស៊ី​អស់​រយៈពេល​២៣​ឆ្នាំ ចូល​មក​រៀន​ឡើង​វិញ​ហើយ​ទទួល​បាន​សញ្ញាបត្រ ។ 

៧-​ប៉េងប៉ោង​ឆ្កែ តំណាង​ដល់​បុណ្យ​កា​នី​វ៉ា​ល់
ទស្សនិកជន​ម្នាក់​ឈរ​មើល​ប៉េងប៉ោង​ឆ្កែ របស់​លោក​ជេ​ហ្វ ឃូ​ន សិល្បករ​ដ៏​ល្បី​ជនជាតិ​អា​មេ​រិ​ករៀប​តាំង​លំអ​នៅ​ក្នុង​ពិធី «​កា​នី​វ៉ា​ល់ រី​យ៉ូ ដឹ​ហ្សា​ណេ​រ៉ូ​» នៅ​សារមន្ទីរ​ក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ។

៨-​គំរប់​៧២​ឆ្នាំ​នៃ​សង្គ្រាមលោក​លើក​ទី​២
ប្រធានាធិបតី​អា​ល្លឺ​ម៉​ង់ និង​ប៉ូ​ឡូញ​បាន​ដាក់​កម្រងផ្កា​នៅ​ឯ​វិមាន​អនុស្សាវរីយ៍ សង្គ្រាមលោក​លើក​ទី​២ ក្នុង​ឱកាស​គំរប់​ខួប​៧២​ឆ្នាំ​នៅប៉ូ​ឡូញ ៕