ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៧យប់នេះ​ ក្រុម U23 ​ឈុតស៊ីហ្គេម​ ប្រកួតកម្តៅ​សាច់ដុំជាមួយ​ Naga ​នៅពហុកីឡដ្ឋានជាតិអូឡំាពិក

8 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជាអាយុក្រោម២៣ឆ្នាំ ​( U23 )​ ឈុតស៊ីហ្គេម ​នឹងត្រូវប្រកួត​ជាមួយក្រុមបាល់ទាត់​អាជីព Naga នៅ​ពហុកីឡដ្ឋាន​ជាតិអូឡំាពិក​ នាម៉ោង៧យប់ថ្ងៃទី២៦ ​ឧសភា ​២០១៥ ។

រាជធានីភ្នំពេញ៖​ ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជាអាយុក្រោម២៣ឆ្នាំ ​( U23 )​ ឈុតស៊ីហ្គេម ​នឹងត្រូវប្រកួត​ជាមួយក្រុមបាល់ទាត់​អាជីព Naga នៅ​ពហុកីឡដ្ឋាន​ជាតិអូឡំាពិក​ នាម៉ោង៧យប់ថ្ងៃទី២៦ ​ឧសភា ​២០១៥ ។

បើតាមលោក​ ឆំាង ពិសិដ្ឋ​ អ្នកចាត់ការទូទៅក្រុម​ U23កម្ពុជា​ នៅល្ងាច​ថ្ងៃទី២៩​ ឧសភា ក្រុមU23 ​នឹងត្រូវជួបប្រកួត​មួយប្រកួតទៀតជាមួយក្រុម Japan Selection Team ​នៅពហុកីឡដ្ឋានជាតិអូឡំាពិក​ ​មុនពេលចេញទៅ​ប្រកួតស៊ីហ្គេមឆ្នាំ​ 2015​ នៅសិង្ហបុរី ។

គួរបញ្ជាក់ថា​ ក្រុម U ​23 កម្ពុជាស្ថិតនៅក្នុងពូល ​A ហើយនឹងត្រូវ​​ប្រកួត​ជម្រុះ​ជួប​ក្រុម ​ហ្វីលីពីន នៅ​ថ្ងៃ​ទី​ ០៣ មិថុនា , ​​ឥណ្ឌូណេស៊ី ​នៅ​ថ្ងៃ​ទី០៦ មិថុនា ជួប​​ម្ចាស់​ផ្ទះ​​សិង្ហបុរី ​នៅ​ថ្ងៃ​ទី ០៨​ មិថុនា ​និងចុងក្រោយជួប​មីយ៉ាន់ម៉ានៅ​ថ្ងៃ​ទី ១០ ​មិថុនា ២០១៥ ៕