ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់ម្នាក់​ជាប់គុក ព្រោះ​ប្រទូស្តកេរ្តិ៍ខ្មាស់ក្មេង​ស្រី​អាយុ​៣ឆ្នាំ​

8 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ បុរស​ចំណាស់​​​ម្នាក់​បានរ​ពិស​ដៃ​​ប្រព្រឹត្ត​អំពើ​មិន​គប្បីមួយ ​ត្រូវ​បាន​តុលាការ​​​អនុវត្ត​តាម​​នី​តិ​វិធី​ កាលពី​ថ្ងៃ​ទី​២៥ ​​ឧសភា ​​២០១៥ ពាក់​ព័ន្ធ​ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់​​​លើ​ក្មេង​ស្រី​​អាយុ​៣​ឆ្នាំម្នាក់ ។

ខេត្តបន្ទាយ​មានជ័យ ៖ បុរស​ចំណាស់​​​ម្នាក់​បានរ​ពិស​ដៃ​​ប្រព្រឹត្ត​អំពើ​មិន​គប្បីមួយ ​ត្រូវ​បាន​តុលាការ​​​អនុវត្ត​តាម​​នី​តិ​វិធី​ កាលពី​ថ្ងៃ​ទី​២៥ ​​ឧសភា ​​២០១៥ ពាក់​ព័ន្ធ​ពី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់​​​លើ​ក្មេង​ស្រី​​អាយុ​៣​ឆ្នាំម្នាក់ ។

​​​ប្រភព​​ពី​ន​គរបាល​ការិយាល័យ​​ប្រឆាំង​ការ​ជួញដូរ​​មនុស្ស ​និង​ការពារ​អនីតិជ​ន​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​​ឈ្មោះ​​មាន មឿង ​អាយុ​៥០​ឆ្នាំ ជា​កម្មករសំណង់ មាន​ស្រុក​​កំណើត​នៅ​ភូមិ​អូរ​​ស្ងួត ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​បុ​រី  ​ស្នាក់​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​​ប៉ោយ​ប៉ែ​ត ខេត្តបាត់ដំបង ។​

ប្រភពបន្តថា ជនសង្ស័យរូប​នេះ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ​២០១៥ បាន​ធ្វើ​សកម្មភាព​​ប្រព្រឹត្ត​អំពើ​​ប្រទូស្ត​កេរ្តិ៍​ខ្មាស់​​ ដោយ​យក​ម្រាមដៃ​លូក​​ប្រដាប់ភេទ​កុមារី​អាយុ​៣​ឆ្នាំ ខណៈ​​​ដែល​នាង​កំពុង​ដេក​នៅ​ក្នុង​រោង​ ។

​ប្រ​ភព​ដដែល​​បន្តថា​ ​តាម​ការ​រៀបរាប់​​បំភ្លឺ​ពី​ឈ្មោះ​ស៊ិ​ន សុ​ខុន ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ ត្រូវជា​ជីដូន​ក្មេង​​រង​គ្រោះ​បាន​និយាយ​ថា ចៅ​ស្រី​របស់​គាត់​ បាន​ដេក​នៅ​ក្នុង​រោង​​ដែល​គាត់​លក់​អីវ៉ាន់​ចាប់ហួយ ហើយ​គាត់​​​​ដេកនៅខាង​​ជញ្ជាំង ។ ពេល​នោះ​គាត់​​ឮ​ចៅស្រី​ស្រែក​​យំ ពេល​គាត់​​មក​មើល ក៏​​ស្រាប់តែ​ឃើញ​ឈ្មោះ​មាន មឿង ជា​ជនសង្ស័យ​​កំពុង​អង្គុយ​ក្បែរ​នោះដោយស្រាតខោ​វែង ដោះ​អាវ​នៅ​តែ​ខោខ្លី ហើយ​ចៅស្រី​គាត់​បាន​និយាយ​ប្រាប់​គាត់ថា ​ឈ្មោះ​នេះលូក​​ប្រដាប់ភេទ​​នាង ។ បន្ទាប់​ពីឮដូច្នោះ គាត់​បាន​ស្រែក​ឆោឡោ​​រក​ឱ្យគេ​ជួយ​ចាប់​ជនល្មើស​ និង​រាយការណ៍​​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួនតែម្តង ​។