ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ហើយ​រំលោ.ភ​ទៀត រហូត​នាង​មាន​ផ្ទៃពោះ​៥​ខែ ​ទើប​បែកការ​ណ៍

8 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ល្មោភកាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន បន្ទាប់​ពី​មាន​​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ ប្តឹង​ពី​បទ​រំលោ.ភ​រហូត​ដល់​មាន​ផ្ទៃពោះ​៥​ខែ និង​គំរាម​សម្លា.ប់ ។

ខេត្តកំពត ៖ បុរស​ល្មោភកាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន បន្ទាប់​ពី​មាន​​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ ប្តឹង​ពី​បទ​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​៥​ខែ និង​គំរាម​សម្លាប់ ។

ការ​ឃាត់​ខ្លួ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ យក​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាក​សួរ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ខាត់ ជី​ម អាយុ​៥៧​ឆ្នាំ ចំណែកឯ​នារី​រង​គ្រោះ​អាយុ​២២​ឆ្នាំ ។ បើ​តាម​ប្រភព​ពី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ក្នុង​ខែវិច្ឆិកា ២០១៤ នោះ ខណៈ​នាង​កំពុង​លាងចាន​ឆ្នាំង​ក្នុង​រោង​បាយ ស្រាប់តែ​ឃើញ​ឈ្មោះ​ខាត់ ជី​ម (​ជនសង្ស័យ​) បាន​ដេញ​ប្អូនប្រុស​ខ្លួន​ចេញ រួច​ហើយ​ឈ្មោះ​នេះ​បាន​ឡើង​ចាប់រំលោភ​រហូត​បាន​សម្រេច ។ បន្ទាប់​ពី​រំលោភ​រួច​គំរាម​ថា មិន​ឱ្យ​នាង​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​ណា​នោះ​ទេ បើ​ហ៊ាន​ប្រាប់ រូបគេ​នឹង​សម្លាប់​អស់​មួយ​ពូជ ។

ប្រភព​បន្ត​ថា ដោយ​ខ្លាច​ការ​គំរាមកំហែង​នេះ រូប​នាង​ក៏​ចេះ​តែ​លាក់​រឿង​នេះ​រហូត ហើយ​ជនសង្ស័យ​រូប​នេះ ក៏​ចេះ​តែ​មក​ស្ទាក់​ចាប់រំលោភ​ជា​ញឹកញាប់ ក្នុងផ្ទះ ក្នុង​ព្រៃ និយាយ​រួម​គឺ​ឱ្យ​តែ​មានឱកាស​ស្ងាត់ គឺ​ជន​នោះ​តែងតែ​ចាប់​នាង​រំលោភ ក៏​ត្រូវ​ក្រុម​គ្រួសារ​សង្ស័យ ក៏​យក​នាង​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ទើប​ដឹង​ថា នាង​មាន​ផ្ទៃពោះ​៥​ខែ ហើយ​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែ
ម្តង  ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព