ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​និង​ផលវិបាក​របស់​ម៉ូតូ​មាន​អ្វីខ្លះ​កើត​ទ្បើ​ង?

8 ឆ្នាំ មុន

ការ​ចង់បាន​ខ្យល់​បោកបក់​ប៉ះ​និង​សក់​របស់​អ្នក ឬ​ក៏​ល្បឿន​ខុស​ពី​ធម្មតា​បាន​ធ្វើ​ឲ្យ​អ្នក​សម្រេចចិត្ត​ទិញ​ម៉ូតូ​មក​ប្រើប្រាស់ ។ បើ​គិត​ៗ​ទៅ​វា​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ​ជាមួយនឹង​ការ​ជិះ​ម៉ូតូ​ដែរ ។

ការ​ចង់បាន​ខ្យល់​បោកបក់​ប៉ះ​និង​សក់​របស់​អ្នក ឬ​ក៏​ល្បឿន​ខុស​ពី​ធម្មតា​បាន​ធ្វើ​ឲ្យ​អ្នក​សម្រេចចិត្ត​ទិញ​ម៉ូតូ​មក​ប្រើប្រាស់ ។ បើ​គិត​ៗ​ទៅ​វា​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​រីករាយ​ជាមួយនឹង​ការ​ជិះ​ម៉ូតូ​ដែរ ។ ទោះជា​យ៉ាងណា​ក៏​នៅ​មានគុណ​សម្បត្តិ​ខ្លះ ចំពោះ​អ្នក​ប្រើ​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ។ ហេតុ​ដូច្នេះ​ហើយ​មុន​នឹង​ទិញ​គួរ​ពិចារណា​ពី​គុណសម្បត្តិ និង​ផលវិបាក​មួយ​ចំនួន​របស់​វា​ដូច​ខាងក្រោម ៖

គុណសម្បត្តិ
ចំណាយ​ប្រេង​តិច​៖ ទោចក្រយានយន្ត​ឬ​ម៉ូតូ​គឺ​មាន​កម្រិត​ស៊ីប្រេង​ឥន្ធនៈ​តិច​ជាង​រថយន្ត​ពិសេស​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តែ​ម្តង ។ ម្យ៉ាង​ធុងសាំង​ម៉ូតូ​មាន​ចំណុះ​តិច​ជាង​រថយន្ត​ដូច្នេះ​វា​នឹង​នាំ​ឲ្យ​លោក​អ្នក​ចំណាយ​ក្នុង​ការ​ចាក់​សាំង​ម្តង​ៗ ។

ថ្លៃ​ជួសជុល​ថោក​៖ ម៉ូតូ​ត្រូវការ​ជួសជុល​ឬ​ថែទាំ​តិច​ជាង​រថយន្ត ។ ដែល​ខុស​ពី​រថយន្ត​តម្រូវ​ឲ្យ​មានការ​ថែទាំ​ទៀងទាត់​បន្តិច ទើប​ជា​ការ​ប្រសើរ ។ ជាង​នេះ​ទៅ​ទៀត​ថ្លៃ​ឈ្នួល​ជួសជុល​ក៏​មាន​កម្រិត​ធូរ​ថ្លៃ​ជាង​រថយន្ត​ដែរ ។

ការ​ចត​៖ នៅ​ពេល​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ធំ​ៗ គឺ​ទីតាំង​ចត​យានយន្ត​មានការ​កំណត់ ។ ជា​និច្ចកាល​ប្រសិនជា​អ្នកមាន​រថយន្ត​ធំ​ជាង​នេះ​អ្នក​ប្រាកដជា​មិន​ងាយ​នឹង​ស្វែងរក​កន្លែង​ចត​ឡើយ​។​តែ​ចំពោះ​កង់​វិញ​អ្នក​អាច​ចត​បាន​នៅ​ត្រង់​ណា​ក៏​បាន​តាម​សេចក្តី​ត្រូវការ ។

ការ​ធ្វើ​ចរាចរណ៍​៖ ជា​ទូទៅ​ចរាចរណ៍​គឺជា​បញ្ហា​មួយ​នៅ​ពេល​ដែល​អ្នក​ត្រូវការ​ទៅ​កន្លែង​ណាមួយ​នោះ ។ ជាមួយនឹង​ការ​ជ្រើសរើស​យក​ម៉ូតូ​អ្នក​ពុំ​ចាំបាច់​ទន្ទឹម​រង់ចាំ​ក្នុង​ការ​បំ​លាស់​ទី​ឡើយ ខណៈ​ជួប​បញ្ហា​កកស្ទះ​ម្តង​ៗ ព្រោះថា ម៉ូតូ​អាច​បើក​ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវ​តូច​ៗ​បានជា​ជាង​អង្គុយ​រង់ចាំ​យ៉ាង​អន្ទះសា​ក្នុង​រថយន្ត ។

ការ​បង់ពន្ធ​ផ្លូវ​និង​លិខិត​ស្នាម​ផ្សេង​ៗ​ធូរ​ថ្លៃ​៖ ចំពោះ​ការ​ចុះបញ្ជី​និង​បង់ពន្ធ​ផ្លូវ​សម្រាប់​ម៉ូតូ​គឺ​មាន​អត្រា​ចំណាយ​ធូរ​ថ្លៃ​ជាង​រថយន្ត​ច្រើន​ណាស់ ។

គុណវិបត្តិ
សុវត្ថិភាព​ផ្ទាល់ខ្លួន​៖ សូម​គិត​បន្តិច​មើល​ថាបើ​ទោះជា​មានគុណ​សម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​ការ​សន្សំ​សំចៃ​ថវិកា​ជាមួយនឹង​ការ​ប្រើប្រាស់​ម៉ូតូ​យ៉ាងណា​ក្តី​វា​ក៏​នៅ​មាន​ហានិភ័យ​នៃ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ ដែល​មិន​ដូច​ជា​រថយន្ត​ទេ​គឺ​អ្នកបើកបរ​ម៉ូតូ​ពុំ​មាន​ទ្វារ ពោង​ខ្យល់​ជញ្ជាំង​ការពារ​សុវត្ថិភាព​ឬ​ក៏​កាង​ការពារ​ផ្នែក​ចំហៀង​ពី​ការ​ប៉ះទង្គិច​និង​វត្ថុ​ដទៃ ។

អ្នកបើកបរ​ដទៃ​៖ អ្នកបើកបរ​ដទៃ​ដែល​ស្ថិត​នៅ​លើ​ដងផ្លូវ​ជា​និច្ចកាល​តែង​ភ្លេចភ្លាំង​ខ្លះ​ៗ​ដែរ​ព្រោះថា​គាត់​ពុំ​អាច​មើលឃើញ​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត​ក្នុង​កញ្ចក់​មើល​ក្រោយ​និង​ចំហៀង​របស់​ខ្លួន​ឱ្យ​សព្វគ្រប់​បាន​ទេ ។

ការ​អង្គុយ​និង​ទី​ធា្ល​៖ ម៉ូតូ​គឺ​មាន​កៅអី​ដែល​កំណត់​ជិះ​ឬ​ផ្ទុក​បាន​កម្រិត​ណា ពិសេស​ខណៈ​លោក​អ្នក​ទៅ​ទិញ​ទំនិញ​អីវ៉ាន់​ច្រើន​ម៉ូតូ​មិន​អាច​ដឹក​អស់នោះ​ឡើយ ម្យ៉ាង​ការ​ដឹក​អ្នកដំណើរ​ក៏​ដូច្នោះ​ដែរ ៕