ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TCC ៖ សេដ្ឋកិច្ច​ក្នុងស្រុក​នឹង​កើនឡើង​3,5%

8 ឆ្នាំ មុន

បាងកក ៖ សភាពាណិជ្ជកម្ម​ថៃ​(TCC)​មានការ​ជឿជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ថៃ​ទាំងមូល​នឹង​កើនឡើង​ប្រមាណ​ជា​៣,៥% ដែល​មានការ​ជួយ​ជ្រោមជ្រែង​តាម​រយៈ​ការ​ព​ន្លឿ​ន​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ។

បាងកក ៖ សភាពាណិជ្ជកម្ម​ថៃ​(TCC)​មានការ​ជឿជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ថៃ​ទាំងមូល​នឹង​កើនឡើង​ប្រមាណ​ជា​៣,៥% ដែល​មានការ​ជួយ​ជ្រោមជ្រែង​តាម​រយៈ​ការ​ព​ន្លឿ​ន​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ។

លោក Issara Wongkusonkij ប្រធាន​សភាពាណិជ្ជកម្ម​ថៃ​លើក​ឡើង​ថា វិស័យ​ឯកជន​បាន​សម្ដែង​ពី​ការ​ជឿជាក់​មក​លើ​សេដ្ឋកិច្ច​របស់​ថៃ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។ លោក​បាន​ព្យាករ​ទុក​ថា សេដ្ឋកិច្ច​ក្នុងស្រុក​អាច​នឹង​កើនឡើង​ប្រហែលជា​៣,៥% ស្រប​ពេល​ស្ថានការណ៍​នឹង​វិល​ទៅ​រក​ភាព​ប្រសើរ​ឡើង​ក្នុង​ឆមាស​ក្រោយ ។ ជាង​នេះ​ទៅ​ទៀត លោក​មាន​ទំនុកចិត្ត​ថា សេដ្ឋកិច្ចជាតិ​នឹង​ត្រូវ​បាន​លើក​ទឹក ចិត្ត​ឬ​មាន​កម្លាំង​រុញច្រាន​កាន់តែ​ខ្លាំង ខណៈ​ពេល​ការ​ចាយវាយ​ថវិការដ្ឋ​បាន​បញ្ចប់ ។

ជាមួយ​គ្នា​នោះ​ដែរ សមាជិក​សភាពាណិជ្ជកម្ម​មក​ពី​៥​តំបន់​ទូ​ទាំង​ប្រទេស​ថៃ​បាន​បន្ថែម​ថា  ស្ថានការណ៍​នោះ​បាន​ប្រសើរ​ឡើង​ក្នុង​ចំណែក​នៃ​ការ​ពង្រីក​ការ​វិនិយោគ និង​ឧស្សាហកម្ម ក៏​ដូច​ជា​ការ​ប្រមូល​ពន្ធ​បន្ថែម​លើ​ថ្លៃ​ទំនិញ ។ ចំណែក​ឧស្សាហកម្ម​ទេសចរណ៍​បាន​កើនឡើង​ក្នុង​លក្ខណៈ​ឡើង​ចុះ​ៗ​ចន្លោះ​២៣-២៤%​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ​២០១៥​នេះ ៕