ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ខ្សែការពារ​ក្លិប Paris SG អះអាង​ថា​ខ្លួន​មិន​នៅ​កំលោះ

8 ឆ្នាំ មុន

កីឡាករ​ដេ​វី​ដ​ល្វី ខ្សែការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​របស់​ក្លិប Paris SG បាន​បដិសេធ​ចំពោះ​ដំណឹង​ដែល​ថា មិន​បាន​រួមរ័ក​ជាមួយ​គូស្នេហ៍​របស់​ខ្លួន ដរាបណា​មិន​ទាន់​ដល់​ថ្ងៃ​រៀប​ការ​។ លើស​ពី​នេះ

កីឡាករ​ដេ​វី​ដ​ល្វី ខ្សែការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​របស់​ក្លិប Paris SG បាន​បដិសេធ​ចំពោះ​ដំណឹង​ដែល​ថា មិន​បាន​រួមរ័ក​ជាមួយ​គូស្នេហ៍​របស់​ខ្លួន ដរាបណា​មិន​ទាន់​ដល់​ថ្ងៃ​រៀប​ការ​។ លើស​ពី​នេះ រូបគេ​ក៏​បញ្ជាក់​ថា ខ្លួន​មិន​នៅ​កំលោះ​បរិសុទ្ធ​ឡើយ ព្រោះ​កន្លង​មក​ធ្លាប់​ឆ្លងកាត់​ការ​មាន​សង្សារ​ជា​ច្រើន​នាក់​រួច​មក​ហើយ ។

កាលពី​ពេល​កន្លង​មក កីឡាករ​ដេ​វី​ដ​ល្វី បាន​ទទួល​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​ទូទៅ ក្រោយ​ពី​បញ្ជាក់​ថា ខ្លួន​បាន​រក្សា​ភាព​បរិសុទ្ធ​ក្នុង​រយៈពេល​២៨​ឆ្នាំ ដរាបណា​មិន​ទាន់​បាន​រៀប​ការ​ជាមួយ​នាង​សា​រ៉ា ម៉ា​ដេ​រ៉ា ជា​គូស្នេហ៍​ដ៏​ស្រស់​ស្អាត ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែការពារ​អាយុ​២៨​ឆ្នាំ​រូប​នេះ​បាន​បដិសេធ​ព័ត៌មាន​ខាងលើ​នៅ​ក្នុង​កម្មវិធី «BBC Football Focus» ដោយ​បញ្ជាក់​ថា រូបគេ​ធ្លាប់​មានបទពិសោធន៍​លើ​ការ​មាន​សិច​ជាមួយ​គូស្នេហ៍​ដំបូង ។ កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​រៀបរាប់​ក្នុង​លក្ខណៈ​ដោះសា​ថា «​កន្លង​មក​មាន​មនុស្ស​ជា​ច្រើន​សួរ​ថា តើ​ខ្ញុំ​នៅ​បរិសុទ្ធ​ឬ​អត់ ? ខ្ញុំ​បាន​បញ្ជាក់​ដូច្នេះ​ថា មិន​បរិសុទ្ធ​ទេ ព្រោះ​ធ្លាប់​មាន​គូស្នេហ៍​ជា​ច្រើន​នាក់ ។ ខ្ញុំ​អាច​គេង​លក់​យ៉ាង​ងាយស្រួល​ដោយ​មិន​ចាំបាច់​គិតគូរ​ពី​បញ្ហា​ខាងលើ​ដែល​មនុស្ស​ទូទៅ​រមែង​មក​រំខាន​ខ្ញុំ​» ៕