ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ក​ការ​អា​ហ្វេ​ស៊ី​ប​កម្ពុជា​សង្គ្រោះ​អ្នក​​រង​គ្រោះ​ដោយ​ការ​រំលោ.ភ​ផ្លូវភេទ​បាន​ជាង​៦.០០០​នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​ខ្ចៅ ស្រុក​កងមាស មាន​រៀប​ចំ​កម្មវិធី​ទស្សនកិច្ច ​និង​សំណេះសំណាលរបស់​ក្រុមហ៊ុន​ Media Corp ក្រោម​កិច្ច​សហ​ការ​ដោយ​ក្រុមហ៊ុន​

ខេត្តកំពង់ចាម ​៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​ខ្ចៅ ស្រុក​កងមាស មាន​រៀប​ចំ​កម្មវិធី​ទស្សនកិច្ច ​និង​សំណេះសំណាលរបស់​ក្រុមហ៊ុន​ Media Corp ក្រោម​កិច្ច​សហ​ការ​ដោយ​ក្រុមហ៊ុន​ទូរ​ទស្ស​ន៍ PPCTV និង​CTV8 HD ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ និង​ស្នាមញញឹម​ដល់​យុវនារីអង្ក​ការ​អា​ហ្វេ​ស៊ី​ប​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​សំណាក់​តារា​វី​ដេ​អូល្បី​របស់​ប្រទេស​សិង្ហ​បូ​រីចំនួន​២​រូប​ រួម​ទាំង​ខ្មែរ​ផង​ដែរ ។

អគ្គ​នាយិកាអង្គការ​អា​ហ្វេ​ស៊ី​ប​កម្ពុជា ម៉​ម សុ​ម៉ា​លី បានមាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ថា ដោយ​មាន​ទឹកចិត្ត​អាណិ​ត​ស្រលាញ់​ចំពោះក្មេងៗរស់នៅ​ក្នុង​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្តារនីតិ​សម្បា​ទាមូលដ្ឋានអា​ហ្វេ​​ស៊ី​ប កំពង់ចាម លោក​ជំទាវ យឹ​ម ឆៃ​លី​ន​-​ហ៊ុន ម៉ា​នី រួម​និង​សហការី​ជា​ច្រើន​នាក់​មាន​ទាំងតារា​បរទេស​២​រូប​នោះ ​គឺ​ឈ្មោះ ZOE TAY  និង ELUIN  NG តារា​ខ្មែរ​លោក​អេ​ឡិចបាន​ចំណាយពេលមក​ចុះ​សាកសួរ​សុខទុក្ខដល់​យុវនារី​ចំនួន​ជាង​៥០​នាក់ដែល​កំពុង​ស្នាក់​នៅ​ក្នុង​មណ្ឌល​នោះ ។

អគ្គ​នាយិកា​អង្ក​ការ​អា​ហ្វេ​ស៊ី​ប​កម្ពុជា ម៉​ម សុ​ម៉ា​លី  មាន​ប្រសា​ស​ន៍​បន្ត​ថា សំរាប់​អំណោយ​ដែល​ត្រូវចែក​ជូន​ដល់​យុវនារី ​រួម​មាន​គ្រឿង​ឧបភោគ​ បរិ​គោគ ក្នុង​នោះ​ដូច​ជា អង្ករ អាវយឺត មី ស្ក​រគ្រាប់ សៀវភៅ សរ​សេរ​​ចំនួន​១.០០០​ក្បាល ប៊ិ​ច​១០០​ដើម សឺមី​ដាក់​ឯកសារ​ចំនួន​១០០ តែ​គុ​ជ​ហា​យ​ធី​ចំនួន​១០០​កែវ និង​ថវិកា​ដែល​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភរបស់​សប្បុរ​សជន​នានា​សរុប​ជិត​៣.០០០ដុល្លារ ។

មណ្ឌល​នេះ​ត្រូវ​បានក​កើតឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ក្នុង​គោលបំណង​ជួយ​សង្គ្រោះ​ដល់​កុមារ​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្លូវភេទឲ្យ​មក​រស់នៅ​ទី​នេះ​ថែម​ទាំង​បានផ្តល់​ការ​រៀនសូត្រ​នៅ​សាលារដ្ឋ​ដែល​​ស្ថិត​នៅ​ក្បែរ​មណ្ឌល៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

                                                                                                                                      ​